លោក ហេង វុទ្ធី ចុះពិនិត្យ​បញ្ជីឈ្មោះ​ សមាជិកបក្ស​ប្រជាជនឃុំអារក្សត្នោត - គេហទំព័រ សារព័ត៌មាន អិនវ៉ាយខេ ញូស៍
គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

លោក ហេង វុទ្ធី ចុះពិនិត្យ​បញ្ជីឈ្មោះ​ សមាជិកបក្ស​ប្រជាជនឃុំអារក្សត្នោត

 


ខេត្តកំពង់ចាម​ ៖​ ជាថ្មីម្តងទៀត​ នៅព្រឹក​ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោត និងលោកអនុប្រធានក្រុមការងារ​ ព្រមទាំងសហការី បានចុះដល់មូលដ្ឋានភូមិគីឡូ៧ ឃុំអាក្សត្នោត ស្រុកស្ទឹងត្រង់ ដើម្បី​ត្រួតពិនិត្យកសាងសមា​ជិកគណបក្សប្រជា​ជនថ្មី និងជំរុញសមា​ជិកបក្សឲ្យចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ។


លោក លោក ហេង វុទ្ធី បានមានប្រសាសន៍ថា បើបងប្អូនពលរដ្ឋជាសមាជិក​សមាជិកាគណបក្សប្រជាជនកម្ពុជា ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នោះគឺជាការរួមចំណែកដ៏សំខាន់ក្នុងការចូលរួមថែរក្សាសុខសន្តិភាព​ និងបានលើកទឹកចិត្តដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជាក្នុងការបន្តកសាង និងអភិវឌ្ឍមូលដ្ឋានរបស់បងប្អូនឱ្យកាន់តែរីកចម្រើនថែមទៀត។ 


លោកបានបន្ថែមថា គម្រោងផែនការអភិវឌ្ឍជាច្រើនទៀត នឹងត្រូវបានផ្តល់ជូនដល់បងប្អូនបន្ថែមលើសមិទ្ធផល ដែលបងប្អូនប្រជាពលរដ្ឋកំពុងទទួល​ផលកើតចេញពីការរួមចំណែករបស់ក្រុមការងារ ដែលបានគិតគូរនិងដោះស្រាយនូវរាល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងឃុំទាំងមូល។​ 


លោក ហេង វុទ្ធី ក៏បានផ្តាំផ្ញើដល់ភ្នាក់​ងារ​បក្ស និងប្រធានក្រុមបក្សសូមពិនិត្យមើលសមាជិករបស់ខ្លួន និងនាំគ្នាទៅបោះឆ្នោត ដើម្បីថែរក្សាសុខសន្តិភាព​ និងបរិយាកាសការងារ ក៏ដូចជាការ លើកកម្ពស់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើងថែមទៀត។ លោក​បានក្រើនរម្លឹកដល់ភ្នាក់ងារគណបក្ស​​ និងអ្នកសង្កេតការណ៍បោះឆ្នោតដែលតំណាងឱ្យគណបក្សប្រជាជនកម្ពុជានៅតាមការិយាល័យបោះឆ្នោតនីមួយៗត្រូវគោរពច្បាប់ នីតិវិធី​​​ និងការណែនាំរបស់ គ.ជ.ប ឱ្យបានត្រឹមត្រូវ ។


លោកបា​នបញ្ជាក់ប្រាប់ថា​ តាមរយៈ​ការ​ពិនិត្យ​បញ្ជីឈ្មោះបក្ស​រកឃើញសមាជិក​  មាន៥ករណីដូចជា​ ៖​ ១-អ្នកមិនទាន់បានចុះឈ្មោះបោះឆ្នោតចំនួន៤៦នាក់ (ក្នុងនោះអ្នកទើបគ្រប់អាយុ​១៨ឆ្នាំមានចំនួន១២នាក់)​ ;​ ២-អ្នកផ្លាស់ទីលំនៅចេញមានចំនួន៦២នាក់ ;​ ៣-អ្នកចំណាកស្រុកក្រៅប្រទេសមានចំនួន៣៩នាក់ (ក្នុងនោះអ្នកមានឈ្មោះបោះឆ្នោតមានចំនួន២០នាក់)​ ;អ្នកចំណាកស្រុកក្នុងប្រទេសមានចំនួន១៦នាក់​ និងអ្នកស្លាប់មានចំនួន០៣នាក់។


លោក ហេង វុទ្ធី បានបញ្ជាក់រម្លឹកដល់​ បងប្អូនថា​ ក្នុងអាណត្តិ៥ឆ្នាំកន្លងទៅនេះ​ ប្រជាពលរដ្ឋទាំងអស់គ្នាបានរស់នៅជាមួយសុខសន្តិភាព​ ដែលកើតចេញពីការប្រឹងប្រែងកសាង និងអភិវឌ្ឍប្រទេសជាតិនៃរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែល​ មានសម្តេច ហ៊ុន សែន ជាប្រមុខ។ 


ក្រោយជួប​សំណេះសំណាល​ និងពិនិត្យ​ បញ្ជីចប់​លោក ហេង វុទ្ធី បានឧបត្ថម្ភថវិការ ជូនដល់សាខាបក្សភូមិគីឡូ៧ ចំនួន​៤២ម៉ឺនរៀល ៕​ ដោយ​ ៖​ វណ្ណ:




















No comments:

Post a Comment

Pages