នគរបាល ខេត្ត កំពង់ចាម បេីកការ បង្ក្រាប គ្រឿងញៀន ឃាត់ មនុស្ស ៦នាក់ - គេហទំព័រ សារព័ត៌មាន អិនវ៉ាយខេ ញូស៍
គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

នគរបាល ខេត្ត កំពង់ចាម បេីកការ បង្ក្រាប គ្រឿងញៀន ឃាត់ មនុស្ស ៦នាក់

 

ខេត្ត កំពង់ចាម  ៖  កម្លាំងជំនាញការិយា ល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿង ញៀន នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ បានបេីកកិច្ចសហការបង្ក្រាប ករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន០៦នាក់ ជាបន្តបន្ទាប់  និងចាប់យក វត្ថុតាងបាន មួយចំនួន  ។ 


លោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់  បានអោយដឹងថា  កិច្ច សហការ បង្ក្រាប ធ្វេីឡេីងបន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម  កុសល ស្នងការនគរបាលខេត្តកំពង់ចាម  ដោយមានការ សម្របសម្រួល ពីលោក តូច ឧត្តម ព្រះរាជ អាជ្ញា រង នៃអយ្យការអម សាលាដំបូងខេត្ត កំពង់ចាម  ។ 


លោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់  បានបង្ហាញ អត្តសញ្ញាណជ នសង្ស័យ  និងប្រាប់អោយដឹង មុនពេលឃាត់ខ្លួនពួកគេបានទាំង៦នាក់ជាបន្តបន្ទាប់ដូចខាង  ក្រោមនេះ  ៖

    មុនដំបូង សមត្ថកិច្ចឃាត់ ខ្លួន ឈ្មោះ  ហ៊ួរ សង្ហារ ហៅ ម៉ាប  ភេទ  ប្រុស អាយុ២៩ ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំ នៅភូមិពូនប្រម៉ាត់ ឃុំត្រពាំង ព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ( ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០១កញ្ចប់) ។

តាមការ បំភ្លឺ ពីជនសង្ស័យខាងលើនេះបានឆ្លើយថា ថ្នាំញៀនដែលខ្លួនយកមកលក់នេះ គឺខ្លួនទិញពីអ្នកលក់ម្នាក់ ទៀត ពេលនោះសមត្ថកិច្ចបានបន្ត ទៅឃាត់ខ្លួន ជនសង្ស័យ  ឈ្មោះ ឈឹម សុខគា ហៅ ប្រលឹត ភេទប្រុស អាយុ ៣៣ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិទួលពោន ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម *(ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០៣កញ្ចប់ )* ។

តាមការ បំភ្លឺ ជនសង្ស័យខាងលើ បានឆ្លើយថា ថ្នាំញៀនដែលខ្លួនយកមកលក់នេះ គឺខ្លួនទិញពីអ្នកលក់ម្នាក់ទៀត ពេលនោះសមត្ថកិច្ចយើងបានទៅឃាត់ខ្លួនបានចំនួន០៤នាក់ទៀត រួមមាន  ៖  ឈ្មោះ  ស៊ិន សុខនៅ ភេទប្រុស អាយុ ៣៥ឆ្នាំ ជាតិខ្មែរ មុខរបរ បើកបររថយន្ដ មានទីលំនៅភូមិអូរសង្កែលើ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម  (ជាមុខសញ្ញាមានថ្នាំញៀនចំនួន០១កញ្ចប់ )  ,ឈ្មោះ  ធីម ថា  ភេទប្រុស អាយុ ៣០ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិឃ្លោយទី២ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម  *(ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០១កញ្ចប់ )  ;  ឈ្មោះ ហ៊ី ម៉េងហ៊ាង 

ភេទប្រុស អាយុ ២៩ឆ្នាំ ជាតិខ្មែរ មុខរបរ បើកបររថយន្ដ មានទីលំនៅភូមិអូរសង្កែលើ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម  និងឈ្មោះ ធី វុត្ថា ភេទប្រុស អាយុ ៣៣ឆ្នាំ ជាតិខ្មែរ មុខរបរ បើកបររថយន្ដ មានទីលំនៅភូមិឃ្លោយទី២ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

ដកហូតវត្ថុតាងរួមមាន  ៖  ថ្នាំញៀនចំនួន ០៦កញ្ចប់ មានទម្ងន់សរុបចំនួន១.២១ ក្រាមទាំងសំបក និងទូរស័ព្ទដៃចំនួន ០៦គ្រឿង ។

លោកជីវ សេងរស់  បញ្ជាក់ ថា  ចំពោះ 

ជនសង្ស័យទាំង០៦នាក់ខាងលើ បានធ្វើតេស្តសំណាកកូវីដ-១៩ ជាលទ្ធផល អវិជ្ជមាន ទាំង ០៦នាក់  ៕ ,វណ្ណៈ








No comments:

Post a Comment

Pages