ឃ្លានសប្បាយណាស់​ ច្បាប់ហាម​ ប្រមូល​ផ្ដុំ​ជួបជុំគ្នា​ផឹកស៊ី​ - គេហទំព័រ សារព័ត៌មាន អិនវ៉ាយខេ ញូស៍
គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

ឃ្លានសប្បាយណាស់​ ច្បាប់ហាម​ ប្រមូល​ផ្ដុំ​ជួបជុំគ្នា​ផឹកស៊ី​



ខេត្ត​ក្រចេះ​ ៖​ កម្លាំង​សមត្ថកិច្ច​ចម្រុះ​នៃខេត្តក្រចេះបានសហការគ្នា​ចុះ​ បង្ក្រាប​ទីតាំងខារ៉ាអូខេមួយកន្លែង យីហោ​អាហារដ្ឋាន និងខេ.ធី.វី​ ពេញចិត្ត​​ ដែលល្មើសនឹងវិធានការសុខាភិបាល និង​វិធានការរដ្ឋបាល ស្ថិតក្នុងភូមិក្រគរ​ សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ​ ។ 

នគរបាល​ក្រុងក្រចេះបានអោយដឹងថា​ ការសម្រេចធ្វើការឡោមព័ទ្ធទីតាំងខារ៉ាអូខេមួយកន្លែងនេះ​ គឺនៅវេលាម៉ោង​ ១២:៣០នាទី​រំលងអាធ្រាតឈានចូលថ្ងៃទី០៣​ ខែតុលា​ឆ្នាំ​២០២១​  ដែលម្ចាស់ទីតាំងខាងលេីនេះ​ លួចបេីកដំណើរទទួលភ្ញៀវ​ ប្រមូល​ផ្ដុំ​គ្នា​ច្រៀងរាំ​លេង​ 
ផ្ទុយពីបំរាមគោចរ នៃវិធានការការពារទប់ស្កាត់ជំងឺកូវិដ១៩​ ដែលកំពុងនៅបន្តឆ្លងរីករាលដាលមិនទាន់ថប់ថយនៅ​ឡើយ​ ។ 

ការចុះ​បង្ក្រាប​និងឃាត់​មនុស្សក្នុងហាង​ ខាងលេី​នេះ​ ដោយមានចូលរួមពីកម្លាំងនគរបាល សហការជាគ្នា ជាច្រើនអង្គភាព  និងដោយមានការសម្របសម្រួលនីតិវិធីពីលោក​ អ៊ង​ រី​ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ​ ។ ក្នុងពេលនោះ​ កម្លាំង​សមត្ថកិច្ច​បានឃាត់មនុស្សប្រុសស្រីចំនួន២១នាក់ នាំខ្លួនមកកាន់ស្នងការ​ដ្ឋាននគបាលក្រុងក្រចេះដើម្បីសួរនាំ​ និងបន្ត​នីតិវិធី​ ៕



No comments:

Post a Comment

Pages