រដ្ឋបាលខេត្តព្រះសីហនុ ប្រជុំត្រួតពិនិត្យបញ្ចប់ការរៀបចំផែនការ ការពារវេទិកាទេសចរណ៍អាស៊ាន លើកទី៤០ (A Sean Tourism Forum, ATF22) - គេហទំព័រ សារព័ត៌មាន អិនវ៉ាយខេ ញូស៍
គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

រដ្ឋបាលខេត្តព្រះសីហនុ ប្រជុំត្រួតពិនិត្យបញ្ចប់ការរៀបចំផែនការ ការពារវេទិកាទេសចរណ៍អាស៊ាន លើកទី៤០ (A Sean Tourism Forum, ATF22)

 ព្រះសីហនុ :ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១

រសៀលថ្ងៃ៧កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យបញ្ចប់ការរៀបចំផែនការ ការពារវេទិកាទេសចរណ៍អាស៊ាន លើកទី៤០ (A Sean Tourism Forum, ATF22) ដែលគ្រោងនឹងធ្វើចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ ។

កិច្ចប្រជុំនេះក៏មានការចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការប្រតិបត្តិការសឹករងខេត្ត កងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ទីបញ្ជាការដ្ឋានការពារកោះ ឆ្នេរ ទីបញ្ជាការជួរមុខ (គ.ជ.ស.ស.) នាយកដ្ឋាននគរបាលការពារព្រំដែនទឹក មន្ទីរ អង្គភាពពាក់ព័ន្ធ ។ 

  លោក ម៉ាង ស៊ីណេត មានប្រសាសន៍ថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ចរាចរណ៍ ជូនគណៈប្រតិភូនៅពេលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤ កំណាត់ផ្លូវជាតិលេខ៣ ទីតាំងអាកាសយាន្តដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ទីតាំងកន្លែងប្រជុំ និងកន្លែងទស្សនកិច្ចរបស់គណៈប្រតិភូ ក្នុងក្រុងព្រះសីហនុ និងតំបន់តារាសាគរ ខេត្តកោះកុងជាដើម ។ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ កងកម្លាំងពាក់ព័ន្ធ និងស្ថាប័ន នានា ត្រូវរៀបចំកម្លាំងបង្ការ មធ្យោបាយ និងវិធានការចាំបាច់នានា ដើម្បីអនុវត្តន៍ផែនការការពារថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រុមការងាររៀបចំវេទិកា និងគណៈប្រតិភូចូលរួមកិច្ចប្រជុំ ឱ្យមានសុខសុវត្ថិភាព និងទទួលបានជោគជ័យ ។ ជាមួយគ្នានេះ ក៏មានការរៀបចំយកសំណាកគណៈប្រតិភូ ដើម្បីពិនិត្យរកមេរោគកូវីដ-១៩ ជាប្រចាំ និងការរៀបចំធ្វើចត្តាឡីស័ក ព្យាបាលសម្រាប់គណៈប្រតិភូ និងអ្នកពាក់ព័ន្ធផងដែរ ។

  លោក អភិបាលរងខេត្តព្រះសីហនុ បានបញ្ជាក់ថា ខេត្តព្រះសីហនុ ត្រូវបានជ្រើសរើសជាកន្លែងរៀបចំកិច្ចប្រជុំវេទិកាទេសចរណ៍អាស៊ាន លើកទី៤០ ឆ្នាំ២០២២ (A Sean Tourism Forum, ATF22) ។ ដូច្នេះយើងត្រូវរៀបចំផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សម្រាប់គណៈប្រតិភូ មកពីប្រទេសអាស៊ានទាំង១០ និងឈានទៅបើកទេសចរណ៍ ដើម្បីស្តារសេដ្ឋកិច្ចសង្គមឡើងវិញ បន្ទាប់ពីការអាក់ខានកន្លងមកដោយសារតែជំងឺរាតត្បាតកូវីដ-១៩ ក្នុងសហគមន៍ ២០កុម្ភៈ  ។ 

លោកអភិបាលរងខេត្ត ក៏បានស្នើឱ្យមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រៀមរៀបចំប្រមូលផ្តុំកម្លាំង ដើម្បីអនុវត្តន៍វិធានការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់នៅតាមទីតាំងនានា ដែលមានការពាក់ព័ន្ធក្នុងវេទិកាទេសចរណ៍អាស៊ាន ដែលគ្រោងនឹងប្រារព្ធធ្វើនាដើមឆ្នាំ២០២២ខាងមុខនេះ នៅខេត្តព្រះសីហនុ ៕

ដោយ ងូ សុមុនី សម្រួល:ដារ៉ា

No comments:

Post a Comment

Pages