គាត់ថាបាក់ទឹកចិត្ត គាត់មកលោតទឹកសម្លាប់ខ្លួនពីលើស្ពានគីហ្សូណាលិចបាត់ហើយ គាត់ឈ្មោះ ខន ធារៈ - គេហទំព័រ សារព័ត៌មាន អិនវ៉ាយខេ ញូស៍
គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

គាត់ថាបាក់ទឹកចិត្ត គាត់មកលោតទឹកសម្លាប់ខ្លួនពីលើស្ពានគីហ្សូណាលិចបាត់ហើយ គាត់ឈ្មោះ ខន ធារៈ

  

ខេត្តកំពង់ចាម ៖ ដាច់ចិត្តណាស់ បន្សល់ទុកត្រឹមលិខិត សុំទោសមួយសន្លឹក !

លោកអធិការក្រុងកំពង់ចាម វរៈសេនីយ៌ឯក អុឹង ប៊ុន បានអោយដឹងថា នៅថ្ងៃទី៥ ខែវិច្ចិកា ឆ្នាំ២០២១ វេលា 

ម៉ោង២០ និង ៣០ នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីសង្ស័យលោតទឹកសម្លាប់ខ្លួនពីលើស្ពានគីហ្សូណា នៅចំណុចចន្លោះបង្គោលទី១០ និង ទី១១ ។

លោកបន្តអោយដឹងថា ក្រោយពីបានទទួលពត៌មានភ្លាម ខ្ញុំបានបញ្ជាអោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ សហការណ៍ជាមួយគោលដៅយាមស្ពានគីហ្សូណា បានទៅដល់ចំណុចកើតហេតុខាងលើ ពិតជាករណីបន្សល់ទុកមធ្យោបាយ ម៉ូតូ០១គ្រឿង ម៉ាក ស៊ូមើអ៊ិច ពណ៌ ទឹក្រូចលាយស ពាក់ស្លាក់លេខ កំពង់ចាម 1AA- 7187 ដោយមានកូនសោរជាប់នឹងម៉ូ និង មួកសុវត្ថិភាព ពណ៍ក្រហមចំនួនមួយ    ។*

រួមមានបន្សល់ទុក

- កាបូបលុយពណ៍ខ្មៅ មានលុយខ្មែរ ចំនួន ៣០៥០០ រៀល 

- ប័ណ្ណចាក់វាក់សាំងកូវីដ -១៩ ចំនួន ០១ សន្លឹក មានឈ្មោះ ខន ធារៈ

 - ទូរស័ព្ទដៃ ០១ គ្រឿង ម៉ាក អូប៉ូ ពណ៍ខ្មៅ(ជាប់លេខកូដ)

 - ជញ្ចៀន០១វង់. 

- ខ្សែរក ០១ខ្សែ

- ក្រដាស់សរសេរសុំទោស ០១ សន្លឹក

លោកអធិការបញ្ជាក់អោយដឹងថា បច្ចុប្បន្នសំភារៈខាងលើត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ ហើយកំលាំងយើងកំពុងផ្សព្វផ្សាយពត៍មានស្វែករកសាច់ញាតិ និងកំពុងពិនិត្យជុំវិញទីតាំងនោះបន្ត ។,វណ្ណៈ






No comments:

Post a Comment

Pages