សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យមន្ត្រីសិក្សាជាមួយភាគីថៃដើម្បីបញ្ជូនវ៉ាក់សាំងកូវីដ-១៩ ចាក់ជូនពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃ - គេហទំព័រ សារព័ត៌មាន អិនវ៉ាយខេ ញូស៍
គេហទំព័រ www.kehaktomporsapormean-nyk-news.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យមន្ត្រីសិក្សាជាមួយភាគីថៃដើម្បីបញ្ជូនវ៉ាក់សាំងកូវីដ-១៩ ចាក់ជូនពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃ

 ភ្នំពេញ: ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១

ដើម្បីការពារអាយុជីវិតក៏ដូចជាគិតគូរពីសុខទុក្ខប្រជាពលរដ្ឋកម្ពុជានៅក្រៅប្រទេសនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើឱ្យមន្ដ្រីសុខាភិបាលរបស់កម្ពុជាសហការជាមួយភាគីថៃ គឺមានបំណងបញ្ជូនវ៉ាក់សាំងកូវីដ-១៩ ដើម្បីទៅចាក់ជូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ។

ថ្លែងក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ ៦ ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់កុមារមានអាយុ៥ឆ្នាំ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានសន្ដិភាព សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា “ខ្ញុំកំពុងឱ្យមន្ដ្រីរបស់យើងសហការជាមួយភាគីថៃ គឺមានបំណងបញ្ជូនវ៉ាក់សាំងពីកម្ពុជាទៅក្នុងប្រទេសថៃ ដើម្បីស្នើឱ្យអាជ្ញា ធរថៃ ជួយយកវ៉ាក់សាំងយកពីយើង ចាក់ជូនប្រជាជនយើងនៅទីនោះ (ពលករខ្មែរនៅថៃ) ក្នុងពេលប្រជាជនថៃមិនទាន់មានវ៉ាក់សាំងគ្រប់គ្រាន់”។

សម្ដេចតេជោ បានបន្ដថា ការបញ្ជូនវ៉ាក់សាំងកូវីដ-១៩ ទៅប្រទេសថៃបានលុះត្រាតែមានការអនុញ្ញាត ពីរដ្ឋាភិបាលថៃ ទើបកម្ពុជាបញ្ជូនវ៉ាក់សាំងទៅបាន ព្រោះកម្ពុជា ត្រូវអនុវត្តន៍តាមច្បាប់របស់ថៃ។

សម្ដេចតេជោបានលើកឡើងថា ពិតណាស់ប្រជាជនថៃចាក់វ៉ាក់សាំងបានយ៉ាងច្រើន ក៏ប៉ុន្ដែសម្រាប់កម្ពុជា មានប្រជាពលរដ្ឋជាង១៦លាននាក់ ហើយក្នុងចំណោមជាង១៦លាននាក់ គឺមានប្រជាជនខ្មែរ ធ្វើការនៅប្រទេសក្រៅ និងមានអ្នកចាក់វ៉ាក់សាំងរួចរាល់មួយចំនួន ផងដែរ។ ជាមួយគ្នានោះដែរ សម្តេចតេជោបានគូសបញ្ជាក់ថា “យើងមិនដែលបានភ្លេចពលរដ្ឋរបស់យើង ដែលធ្វើការនៅក្រៅប្រទេសនោះទេ ជាពិសេសនៅក្នុងព្រះរាជាណាចក្រថៃ ប៉ុន្តែ បាន ឬមិនបានយ៉ាងណានោះក៏សូមឱ្យបងប្អូនជាពលករនៅក្នុងប្រទេសថៃមានការ យោគយល់ ព្រោះ បើនៅក្នុងទឹកដីរបស់យើងអ្នកស្ម័គ្រចិត្តចាក់ គឺត្រូវបានចាក់ជូន”៕

No comments:

Post a Comment

Pages