ស្នងការនគរបាលខេត្តត្បូងឃ្មុំដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍អនុវត្តផែនការសកម្មភាពឆ្នាំ២០២១ និងឆ្លងផែនការសកម្មភាព ឆ្នាំ២០២២ និងត្រួតពិនិត្យផែនការការពារ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន - គេហទំព័រ សារព័ត៌មាន អិនវ៉ាយខេ ញូស៍
គេហទំព័រ www.kehaktomporsapormean-nyk-news.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

ស្នងការនគរបាលខេត្តត្បូងឃ្មុំដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍អនុវត្តផែនការសកម្មភាពឆ្នាំ២០២១ និងឆ្លងផែនការសកម្មភាព ឆ្នាំ២០២២ និងត្រួតពិនិត្យផែនការការពារ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន

 

ខេត្តត្បូងឃ្មុំ​ ៖​ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បេីកកិច្ចប្រជុំ ត្រួតពិនិត្យរបាយការណ៍អនុវត្តផែនការ​សកម្មភាពឆ្នាំ២០២១ ឆ្លងផែនការសកម្មភាព ឆ្នាំ២០២២ នៃស្នងការដ្ឋាននគរ​បាល​ខេត្តត្បូងឃ្មុំ និងផែនការការពារ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានមិត្តភាព កម្ពុជា -ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នាពេលខាងមុខ ។

កិច្ចប្រជុំ​ធ្វេីឡេីងនៅស្នង​ការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ​ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១​ ។ 

សមាសភាពចូលរួមមាន លោក លោកស្រី ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ លោកនាយការិយាល័យចរាចរណ៍ផ្លូវគោក នាយការិយាល័យសរុបផែនការ លោកនាយការិយាល័យផ្សព្វផ្សាយអប់រំ លោកមេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៥ និង៦១៧ និងមន្ត្រីជំនាញពាក់ព័ន្ធ។

នៅក្នុងឱកាសនោះដែរ​ លោកឧត្តមសេនីយ៍ស្នងការបានណែ​នាំឲ្យមន្ត្រីជំនាញ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំទាំងផែនការសកម្មភាពសម្រាប់ឆ្នាំ២០២២ ក៏ដូចជាផែនការការពារក្នុងពិធីសម្ពោធស្ពាន ដើម្បីឲ្យទទួលបាននូវប្រសិទ្ធភាពខ្ពស់ និងសុខសុវត្ថិ​ភាព សណ្តាប់ធ្នាប់ល្អ ជូនបងប្អូនប្រជាពលរដ្ឋ និងប្រមុខថ្នាក់ដឹកនាំ ៕,វណ្ណៈ




















No comments:

Post a Comment

Pages