រដ្ឋបាលខេត្តកែប ទទួលអំណោយឧបត្ថម្ភពីសប្បុរសជនមកពីសមាគមអចលនទ្រព្យសកល - គេហទំព័រ សារព័ត៌មាន អិនវ៉ាយខេ ញូស៍
គេហទំព័រ www.kehaktomporsapormean-nyk-news.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

រដ្ឋបាលខេត្តកែប ទទួលអំណោយឧបត្ថម្ភពីសប្បុរសជនមកពីសមាគមអចលនទ្រព្យសកល



    ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានអញ្ជើញទទួលអំណោយឧបត្ថម្ភពីសប្បុរសជនមកពីសមាគមអចលនទ្រព្យសកល ហៅកាត់ថាGRA ដែលជាការចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនិងបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តកែប។  ក្នុងឱកាសនោះដែរ ឯកឧត្ដម អភិបាលខេត្ត បានថ្លែង អំណរគុណ និងកោតសរសើរ ចំពោះទឹកចិត្តសប្បុរសធម៌ដ៏ប្រពៃ របស់សមាគមអចលនទ្រព្យសកល (GRA) ដែលបានផ្ដល់ជំនួយឧបត្ថម្ភ ជាតម្រូវការចាំបាច់ របស់រដ្ឋបាលខេត្តកែប ក្នុងគោលដៅរួមគ្នាតែមួយ ដើម្បីជួយផ្គត់ផ្គង់ ដោះស្រាយការលំបាកខ្វះខាត របស់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។  បច្ចុប្បន្ននេះ កម្ពុជាក្រោមការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ពី សុខុមាលភាព និងសុខទុក្ខរបស់ប្រជាពលរដ្ឋជាចម្បង។ ឯកឧត្តមបញ្ជាក់ថា ដោយឡែកសម្រាប់ខេត្តកែប ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងខេត្ត ក៏បាននឹងកំពុងយកចិត្តទុកដាក់ ជម្នះរាល់ឧបសគ្គ ក្នុងការប្រយុទ្ធ និងបង្ការទប់ស្កាត់ និងកាត់ផ្តាច់នូវជំងឺដ៏កាចសាហាវមួយនេះ កុំឱ្យបន្តចម្លងចូលមកក្នុងភូមិសាស្ត្រនៃខេត្តកែប បន្តទៀត។ ចំពោះអំណោយទាំងនេះ ឯកឧត្តមក្នុងនាមរដ្ឋបាលខេត្តកែប និងចាត់ចែងឱ្យចំគោលដៅដើម្បីបានប្រើប្រាស់ក្នុងសកម្មភាពប្រយុទ្ធ និងបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ពិសេសយកទៅជួយដោះស្រាយ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងមានការខ្វះខាតនៅក្នុងមូលដ្ឋាន ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ឱ្យបានទាន់ពេលវេលា។ អំណោយរបស់សមាគមអចលនទ្រព្យសកល ដែលបានប្រគល់ជូនរដ្ឋបាលខេត្តកែប រួមមាន៖ ម៉ាស់ ៥០,០០០ម៉ាស់ អាល់កុលសម្រាប់សម្លាប់មេរោគ ៥០កាន បំពង់ទឹកស្រ្ពាយ៍បាញ់សម្លាប់មេរោគ ១០០ដប ទឹកសុទ្ធ ១០០កេស និងថវិកាចំនួន ១០លានរៀល៕

ប្រភព៖មន្ទីរព័ត៌ខេត្តកែប


No comments:

Post a Comment

Pages