លោកឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ ជូន​ រង្វាន់​លេីកទឹកចិត្ត​សមត្ថកិច្ច​រកមុខឃាត​ក​ រំលោភ​សេពសន្ថវៈ​ហេីយសម្លាប់យុវតី​សិស្សសាលា - គេហទំព័រ សារព័ត៌មាន អិនវ៉ាយខេ ញូស៍
គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

លោកឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ ជូន​ រង្វាន់​លេីកទឹកចិត្ត​សមត្ថកិច្ច​រកមុខឃាត​ក​ រំលោភ​សេពសន្ថវៈ​ហេីយសម្លាប់យុវតី​សិស្សសាលា

 

ខេត្តកំពង់ចាម​ ៖​ ដេីម្បី​លេីកទឹកចិត្ត​ដល់​ កម្លាំង​សមត្ថកិច្ច​ថ្នាក់​ក្រោម​ដែលខិតខំ​ ស្រាវជ្រាវ​រកឃេីញអត្ត​សញ្ញាណឃាតកដែលចាប់ក្មេងស្រីសិស្សសាលា​ រំលោភ​សេពសន្ថវៈ​ក្នុង​ចំការពោតហេីយ​សម្លាប់ចោល​ យក​មកផ្តន្ទាទោសតាម​ច្បាប់​ ។ នៅព្រឹក​ថ្ងៃទី​២៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​នេះ​ លោកឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ បាននាំ​យកអំណោយដ៍ថ្លៃថ្លារបស់​លោក​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​ មានថវិកា​ និងគ្រឿងឧបភោគ​បរិភោគ​មួយចំនួន​ឧបត្ថម្ភ​ដល់កម្លាំង​ជំនាញផែនការងារនគរបាល​ព្រហ្មទណ្ឌ​  ។ 

ជួបជាមួយ​កម្លាំង​សមត្ថកិច្ច​មុនពេលប្រគល់អំណោយ​ លោកឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ បានមានប្រសាសន៍ថា​  នេះជាការ​លេីកទឹកចិត្ត ដែលកម្លាំងយេីងបានខិតខំ​ បើកកិច្ចប្រតិបត្តិការស្រាវ​ជ្រាវរកមុខសញ្ញា ដែលបានគេចខ្លួន ក្នុងករណី(រំលោភសម្លាប់) ដែលប្រព្រឹត្តនៅចំណុចចំការពោត ភូមិ១១  ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម រហូតឈានដល់ការឃាត់ខ្លួនជន​សង្ស័យមានឈ្មោះ ម៉ាប់ កំសត់​ ហៅអាលាន ភេទប្រុស អាយុ១៦ឆ្នាំនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៤:១៥នាទីរសៀល នៅចំណុចក្នុងព្រៃចំការក្រោយវត្ត មណ្ឌលវិប្បសនា ភូមិប៉ាង ឃុំជនាង ស្រុកតាំងគោក ខេត្តកំពង់ធំ យកមក​ផ្តន្ទាទោសតាមច្បាប់​ ។ 

អំណោយដែលយកទៅចែកជូនរួមមាន​ ៖​ ថវិកា​ចំនួន​ ៨០ម៉ឺន​រៀល​,​ អង្ករ​១បេ,​ មី២​កេស,ម៉ាស៤ប្រអប់,​ ទឹកក្រូច២កេស​ និងទឹកសុទ្ធ២កេស​ សរុប​ជា​ថវិកា​១,១៦៨,០០០រៀល ។ 

សូមបញ្ជាក់ថា យុវតី ឌឹម អេងជូ ជាកូន​កំព្រាឪពុក រស់នៅជាមួយជីដូនជរា និងប្អូនស្រីម្នាក់ទៀត អាយុ ១៤ឆ្នាំ ជាសិស្សកំពុងរៀនថ្នាក់ទី៧  ខណៈ ដែលម្តាយ ទៅធ្វើការនៅប្រទេសថៃ បច្ចុប្បន្នកំពុងធ្វើចត្តាឡីស័ក នៅខេត្តបន្ទាយមានជ័យ ៕,វណ្







No comments:

Post a Comment

Pages