ឯកឧត្តម គួច ចំរើន ចុះពិនិត្យទីតាំងស្នើសុំសាងសង់កំពង់ផែទូកអេកូទេសចរណ៍ធម្មជាតិ នៅភូមិត្រពាំងគា ឃុំជើងគោ - គេហទំព័រ សារព័ត៌មាន អិនវ៉ាយខេ ញូស៍
គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

ឯកឧត្តម គួច ចំរើន ចុះពិនិត្យទីតាំងស្នើសុំសាងសង់កំពង់ផែទូកអេកូទេសចរណ៍ធម្មជាតិ នៅភូមិត្រពាំងគា ឃុំជើងគោ

      

 ព្រះសីហនុ: ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅថ្ងៃ១០កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព. ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបា លខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យទីតាំងស្នើសុំសាងសង់កំពង់ផែទូកអេកូទេសចរណ៍ធម្មជាតិ ស្ថិតនៅក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ការចុះពិនិត្យទីតាំងស្នើសុំសាងសង់កំពង់ផែទូកអេកូទេសចរណ៍ធម្មជាតិ មានទីតាំងដីនៅតំបន់នោះ បានចុះបញ្ជីជាលក្ខណៈប្រព័ន្ធដោយបានកាត់ចំណីព្រែកប្រវែង ៣០ម៉ែត្ររួចហើយ ។ ចំណែកឯម្ចាស់សំណើបានអះអាងថា នឹងចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន ក្នុងការការពារ និងអភិរក្សតំបន់ព្រៃលិចទឹកនៅតាមព្រែកកំពង់ស្មាច់នេះផងដែរ ដើម្បីប្រយោជន៍ដល់វិស័យទេសចរណ៍សម្រាប់អ្នកស្រុកព្រៃនប់ ។ បច្ចុប្បន្នទីតាំងនេះមានព្រៃលិចទឹកជាច្រើនប្រភេទព្រៃកោងកាងចម្រុះ ដូចជា៖ កោងកាង ក្បាញ បើស ឈើជ័រ ។ល។ ស្ថិតនៅក្រៅដែនគម្របព្រៃឈើឆ្នាំ២០០២ ។

ឯកឧត្តម គួច ចំរើន បានគាំទ្រគម្រោងសាងសង់កំពង់ផែទូកអេកូទេសចរណ៍ធម្មជាតិ ស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ព្រោះកំពង់ផែនេះអាចនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនបម្រើឱ្យវិស័យទេសចរណ៍ ជាពិសេសប្រជានេសាទក្នុងសហគមន៍នេសាទមូលដ្ឋាន ព្រមទាំងអាចរួមចំណែកក្នុងការការពារ និងអភិរក្សធនធានធម្មជាតិព្រៃលិចទឹក នៅក្នុងតំបន់នេះឱ្យនៅគង់វង្ស។ ការបង្កើតកំពង់ផែទេសចរណ៍នេះ មានផលប្រយោជន៍ជាច្រើនចំពោះសេដ្ឋកិច្ច ក៏ដូចជាប្រជានេសាទក្នុងសហគមន៍មូលដ្ឋាន ពួកគាត់អាចយកផលនេសាទ ផលវារីវប្បកម្ម និងកសិផលផ្សេងៗមកលក់ជូនភ្ញៀវទេសចរ ។ ម្យ៉ាងទៀតបងប្អូនប្រជានេសាទក្នុងសហគមន៍ ដែលមានទូកក៏អាចប្រើប្រាស់កំពង់ផែនេះ សម្រាប់ដឹកភ្ញៀវទេសចរទៅទស្សនកិច្ចតំបន់ព្រៃលិចទឹក នៅតាមដងព្រែកបានផងដែរ ។

ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តល់អនុសាសន៍ ដល់លោកឧកញ៉ាជាម្ចាស់សំណើត្រូវធ្វើការសិក្សាពីបច្ចេកទេស និងផលប៉ះពាល់បរិស្ថាន នៃគម្រោងសាងសង់ផែទូកទេសចរណ៍នេះ ដោយធ្វើយ៉ាងណាកាត់បន្ថយផលប៉ះពាល់ធនធានធម្មជាតិ ឱ្យនៅកម្រិតទាបបំផុត។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត និងក្រុមការងារជំនាញ ក៏បានអញ្ជើញចុះត្រួតពិនិត្យពីសក្តានុពលធនធានធម្មជាតិដ៏សម្បូរបែប និងសម្រស់ទាក់ទាញភ្ញៀវទេសចរ នៅតាមបណ្តោយដងព្រែកកំពង់ស្មាច់ ដែលជាតំនប់អូកូទេសចរណ៍ធម្មជាតិ សម្រាប់សហគមន៍ និងប្រជាពលរដ្ឋស្រុកព្រៃនប់ អាចបង្កើតមុខរបរជាច្រើនបន្ថែមទៀតពីវិស័យទេសចរណ៍គ្មានផ្សែងនេះផងដែរ ។

សូមបញ្ជាក់ថា ផ្អែកតាមរបាយការណ៍របស់ក្រុមការងារជំនាញ បានឱ្យដឹងថា ការសាងសង់ផែទូកទេសចរណ៍ ជាលក្ខណៈផែទូកតូចៗ ពុំបង្កឱ្យស្ទះដល់រំហូរទឹកក្នុងព្រែកកំពង់ស្មាច់នោះទេ ។ ដោយឡែកតំបន់នេះរឹតតែធ្វើឱ្យមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេស មកលេងកម្សាន្តនៅតំបន់នេះ កាន់តែច្រើននាពេលខាងមុខ ៕ ដោយ ងូ សុមុនី សម្រួលផ្សាយដោយ៖ dara


No comments:

Post a Comment

Pages