លោក អ៊ុន ចាន់ដា​ ដឹកនាំ​ក្រុម​ការងារ​បក្ស អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការរៀបចំ​កែលម្អសួនច្បារតាមបណ្តោយមាត់ទន្លេ ​ - គេហទំព័រ សារព័ត៌មាន អិនវ៉ាយខេ ញូស៍
គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

លោក អ៊ុន ចាន់ដា​ ដឹកនាំ​ក្រុម​ការងារ​បក្ស អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការរៀបចំ​កែលម្អសួនច្បារតាមបណ្តោយមាត់ទន្លេ ​


ខេត្តកំពង់ចាម​ ៖​ លោក អ៊ុន ចាន់ដា ប្រធានគណបក្ស​ប្រជាជនកម្ពុជាខេត្តកំពង់ចាម នៅព្រឹកថ្ងៃសៅរ៍ ទី៤ ខែធ្នូ ឆ្នាំ២០២១ បានដឹកនាំ​ក្រុម​ការងារ​បក្ស អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការរៀបចំ​កែលម្អសួនច្បារ​  ដោយត្រូវ​ដាំដេីមឈេីបន្ថែមទៀតតាមបណ្តោយមាត់ទន្លេ ក្នុងក្រុងកំពង់ចាម ។ 

ក្រៅពីនោះ​ ក្រុម​ការងារ​បក្សបានលើក​ប៉ាយគណបក្សប្រជាជនកម្ពុជា នៅលើទីតាំងសំខាន់ៗនានា ដើម្បីបង្កើននូវសោភ័ណភាព និងជាការទាក់ទាញដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលមកលេងកម្សាន្ត នឹងដើម្បីត្រៀមចូលរួមប្រកួតប្រជែងក្នុងការប្រលងប្រណាំងទីក្រុងស្អាត នាពេលខាងមុខផងដែរ ។

មន្ត្រីរដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា លោក អ៊ុន ចាន់ដា បានរៀបចំជាកែលម្អសួនច្បារមាត់ទន្លេ រួមទាំងការសាងសង់បង្គន់អនាម័យស្របតាមស្តង់ដាររបស់ក្រសួងទេសចរណ៍បណ្ដើរបណ្ដើរហេីយ​។  លោកថា​ ការរៀបចំនេះក្នុងគោល​បំណងបង្កើននូវសោភ័ណភាព ពិសេស​ដើម្បីជាការទាក់ទាញដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ឲ្យមកលេងកម្សាន្ត នឹងដើម្បីត្រៀមចូលរួមប្រកួតប្រជែង ប្រលងប្រណាំងទីក្រុងស្អាត នាពេលខាងមុខផងដែរ ៕













No comments:

Post a Comment

Pages