លោក ហេង វុទ្ធី ប្រធាន ក្រុមការងារចុះជួយឃុំអារក្សត្នោត នាំយកថវិកាលោក ហ៊ុន ណេង និងភេសជ្ជះ ជូនដល់ក្រុមកីឡាករបាល់ទាត់ - គេហទំព័រ សារព័ត៌មាន អិនវ៉ាយខេ ញូស៍
គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

លោក ហេង វុទ្ធី ប្រធាន ក្រុមការងារចុះជួយឃុំអារក្សត្នោត នាំយកថវិកាលោក ហ៊ុន ណេង និងភេសជ្ជះ ជូនដល់ក្រុមកីឡាករបាល់ទាត់

 

ខេត្តកំពង់ចាម  ៖  លោក ហេង វុទ្ធី ប្រធាន ក្រុមការងារចុះជួយឃុំអារក្សត្នោត  រួមជាមួយនិងសហការី ចុះដល់ភូមិគីឡូ៧ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់  នៅព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១  ដើម្បីនាំយកនូវថវិការរបស់ លោក ហ៊ុន ណេង អ្នកតំណាងរាស្រ្តប្រចាំមណ្ឌលខេត្តកំពង់ចាម និងភេសជ្ជះ ជូនដល់ក្រុមកីឡាករបាល់ទាត់ ដែលទទួលចំណាត់ថ្នាក់លេខ១ ការប្រកួតពានរង្វាន់កីឡាករវ័យចំណាស់ ដេីម្បី អបអរសាទរ ថ្ងៃ៧មករា ឆ្នាំ២០២២ នាពេលខាងមុខ ។


អំណោយ យកទៅផ្តល់ជូនរួមមាន៖  ថវិកា ចំនួន១,៥០០,០០០រៀល(សម្រាប់ពានរង្វាន់លេខ១   ភេសជ្ជះខារ៉ាបាវ ចំនួន ១០កេះ   ទឹកបរិសុទ្ធវីតាល់ ចំនួន១៥កេះ  ។ សរុបថវិការចំណាយអស់ ចំនួន២,១៤០, ០០០រៀល ។ 


បន្ទាប់ពី ប្រគល់អំណោយរួចរាល់  លោក ហេង វុទ្ធី បានជួប សំណេះសំណាល ជា  មួយ សមាជិក គ្រួសារ បក្ស ប្រជាជន កម្ពុជា  ដោយមាន ប្រសាសន៍ ថា  ក្នុងអាណត្តិ ៥ឆ្នាំកន្លងទៅនេះ ប្រជាពលរដ្ឋទាំងអស់គ្នាបានរស់នៅជាមួយសុខសន្តិភាព ដែលកើតចេញពីការប្រឹងប្រែងកសាង និងអភិវឌ្ឍប្រទេសជាតិនៃរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេច ហ៊ុន សែន ជាប្រមុខ។


 លោកបានសង្កត់ធ្ងន់ថា ក្នុងឃុំអារក្សត្នោ ត ស្រុកស្ទឹងត្រង់ មានការអភិវឌ្ឍច្រើនណាស់ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មណ្ឌលសុខភាព ផ្លូវ និងការគិតគូរដោះស្រាយទុក្ខលំបាកជាក់ស្តែងជូនប្រជាពលរដ្ឋ ។ ទាំងអស់នេះ គឺជាមោទនភាពបំផុតរបស់ក្រុមការងារដែលបានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ហើយក្រុមការងារដែលចុះជួយមូលដ្ឋានក៏មានបំណងចង់ឱ្យមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត និងចង់ឃើញប្រជាពលរដ្ឋទទួលបាននូវសេចក្តីសុខ ភាពសម្បូរ៍សប្បាយរីករាយ និងសុភមង្គលគ្រប់ក្រុមគ្រួសារ។  ដូច្នេះ ដើម្បីធានាឱ្យបាននូវការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនឱ្យរីកចម្រើនថែមទៀត សូមសមាជិកបក្សទាំងអស់នាំគ្នាទៅបោះឆ្នោតនាពេលខាងមុខ ជូនគណបក្សប្រជាជនកម្ពុជា កុំបីអាក់ខាន។ 


លោក   ហេង វុទ្ធី បាន បញ្ជាក់ ប្រាប់ ថា  បើបងប្អូនពលរដ្ឋជាសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នោះគឺជាការរួមចំណែកដ៏សំខាន់ក្នុងការចូលរួមថែរក្សាសុខសន្តិភាព  និងបានលើកទឹកចិត្តដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជាក្នុងការបន្តកសាង និងអភិវឌ្ឍមូលដ្ឋានរបស់បងប្អូនឱ្យកាន់តែរីកចម្រើនថែមទៀត  ៕,វណ្ណៈ











No comments:

Post a Comment

Pages