តំណាង​លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​​ ចូលរួមគោរពវិញ្ញាណក្ខន្ធសព សពលោកអនុសេនីយ៍ ជា សុខុមមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងគរ - គេហទំព័រ សារព័ត៌មាន អិនវ៉ាយខេ ញូស៍
គេហទំព័រ www.kehaktomporsapormean-nyk-news.com.kh / ចាងហ្វាងការផ្សាយ លោក ស៊ិន វណ្ឌី ទំនាក់ទំនង ទូរស័ព្ទ: 097 428 4444/077 798 333

Breaking

Post Top Ad

Your Ad Spot

តំណាង​លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​​ ចូលរួមគោរពវិញ្ញាណក្ខន្ធសព សពលោកអនុសេនីយ៍ ជា សុខុមមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងគរ




ខេត្តកំពង់ចាម​ ៖​ ទោះ​ជាប់រវល់ការងារ​ បម្រេីដល់សង្គមជាតិច្រេីនយ៉ាងណាក្តី​ ក៏លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបា​លខេត្តកំពង់ចាម​យកចិត្ត​ទុកដាក់​និងមិនភ្លេចការលំបាកកូនចៅ​ ថ្នាក់​ក្រោម​ៗឡេីយ​ ខណៈពួកគាត់​កំពុង​ ជួបទុក្ខ​ ពោលគែលោកបានចាត់អោយតំណាងលោកតាមរយ: លោកវរសេនីយ៍ទោ សាន់ ថារ័ត្ន ស្នងការរង និងជាអនុប្រធានក្រុមការងារចុះជួយស្រុកជើងព្រៃ និងសហការី ចូលរួមគោរពវិញ្ញាណក្ខន្ធសព សពលោកអនុសេនីយ៍ ជា សុខុមមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងគរ នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដែលបានទទួលមរណ:ភាពក្នុងជន្មាយុ៤៨ ឆ្នាំ (ដោយជម្ងឺក្រិនថ្លើម) កាលពីវេលាម៉ោង៥:៣០នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១​ ។ 

ក្នុងពេលចូលរួមគោរពវិញ្ញាណក្ខន្ធសព នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ​ តំណាង​លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ បាននាំយក​បច្ច័យនិងអំណោយដ៍ថ្លៃថ្លារបស់​លោក​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិ​ត​ អគ្គស្នងការនគរបាលជាតិ​ ដូចជា​៖​ អង្ករ០១ បេ ទឹកផ្លែឈើ២កកេស​ មី២កេស​ទឹកសុទ្ធ០២កេស​ ប្រគល់ជូនគ្រួសារសព​ ដេីម្បីចាត់ចែងតាមគន្លងប្រពៃណីផងដែរ​ ។ សរុបថវិកា​ចំណាយទាំងអស់ចំនួន​ ១,៧០០,០០០​ រៀល​ ៕





No comments:

Post a Comment

Pages