នគរបាលការិយាល័យប្រឆាំងញៀនចុះសហការ បង្រ្កាបករណីជួញដូរគ្រឿងញៀនឃាត់ខ្លួនមនុស្សម្នាក់ - គេហទំព័រ សារព័ត៌មាន អិនវ៉ាយខេ ញូស៍
គេហទំព័រ www.kehaktomporsapormean-nyk-news.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

នគរបាលការិយាល័យប្រឆាំងញៀនចុះសហការ បង្រ្កាបករណីជួញដូរគ្រឿងញៀនឃាត់ខ្លួនមនុស្សម្នាក់


   ខេត្តកំពង់ចាម ៖ ជនសង្ស័យម្នាក់រួមនិងវត្ថុតាងបទល្មើស ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមធ្វើការឃាត់ខ្លួនបាន ។
ករណីនេះធ្វើឡើង កាលវេលាម៉ោង ១៥ និង ០០ នាទី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
 លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានអោយដឹងដឹងថា បន្ទាប់ពីមានប្រជាពលរដ្ឋល្អ រាយការណ៍មក និងមានការឯកភាពពីលោក តូច ឧត្តម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន ដឹកនាំដោយលោកវរសេនីយ៍ទោ ស៊ាម ម៉េងសែ ឋាន: នាយរងការិយាល័យប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាប ករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី (ដោយប្រេីវិធានញុះញង់) ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ប្រុស÷
  ឈ្មោះ ជ្រេស ម៉េងហុង ភេទប្រុស អាយុ ៤៤ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ  មានទីលំនៅភូមិជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម (ជាមុខសញ្ញាមានថ្នាំញៀនចំនួន ១២កញ្ចប់)។
ករណីនេះ ដកហូតវត្ថុតាងរួមមាន÷ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ១២កញ្ចប់ ទូរស័ព្ទដៃចំនួន ០១គ្រឿង និងប្រាក់ញុះញុង់ចំនួន ១០០.០០០៛ (ដប់ម៉ឺនរៀល) ។
  ជនសង្ស័យត្រូវឃាត់ខ្លួន ដើម្បីធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

No comments:

Post a Comment

Pages