ឯកឧត្តម គួច ចំរើន នាំយកថវិកាសម្តេចតេជោ ឧបត្ថម្ភជូនកងកម្លាំងនៃស្នងការដ្ឋានន​គរបា​ល​​​ខេត្តព្រះសីហនុ - គេហទំព័រ សារព័ត៌មាន អិនវ៉ាយខេ ញូស៍
គេហទំព័រ www.kehaktomporsapormean-nyk-news.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

ឯកឧត្តម គួច ចំរើន នាំយកថវិកាសម្តេចតេជោ ឧបត្ថម្ភជូនកងកម្លាំងនៃស្នងការដ្ឋានន​គរបា​ល​​​ខេត្តព្រះសីហនុ



 ព្រះសីហនុ: ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិ​បា​ល​​ខេត្តព្រះ សីហនុ កាលពីថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវ​នឹ​ង​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ២០២២ បានអញ្ជើញចុះសួរសុខទុក្ខ និងសំ ណេះសំណាលជាមួ​យ​ក​ង​ក​ម្លាំ​ង​នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅស្នងការដ្ឋាននគរបាលខេត្ត ស្ថិតនៅ​ស​ង្កា​ត់​លេ​ខ៣​ក្រុងព្រះសីហនុ។

ឯកឧត្តម អភិបាលខេត្ត បានថ្លែងការកោតសរសើរ និង​វាយ​ត​ម្លៃ​ខ្ព​ស់ចំពោះការខិតខំប្រឹ​ង​ប្រែ​ង​យ​កអស់​កម្លាំងកាយចិត្តរបស់កងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុក្នុង​កា​រ​បំ​ពេ​ញបេសកម្មបម្រើ​ជាតិមាតុភូមិ ពិសេសការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវ​ទេ​ស​ចរជាតិ-ភ្ញៀវទេសចរបរទេស និងអ្នកវិនិយោគទទួលបានលទ្ធផលល្អជាបន្តបន្ទាប់។

ឯកឧត្ដម អភិបាលខេត្តបានបន្ថែមថា កង​កម្លាំ​ង​រប​ស់​យើង​បា​ន​ខិ​ត​ខំ​បំ​ពេ​ញ​កា​រ​ងា​រ​ស្នូ​ល​ក្នុ​ង​កា​​របង្ការ ទប់ស្កាត់នូវរាល់បទល្មើសនានា ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ បានទាន់ពេលវេលា ទាំ​​​​ងនេះជាស្នាដៃដ៏ធំធេង គឺមិនអាចកាត់ផ្តាច់ពីការចូលរួមរបស់ថ្នាក់ដឹកនាំ និង​ម​ន្ត្រី​ក្រោ​ម​ឱ​វា​ទ​​បា​​នទេ។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំ​ផ្ញើ​ដ​ល់​ក​ង​ក​ម្លាំ​ង​ប​ន្ត​បេ​ស​ក​ក​ម្ម​រ​ប​ស់​ខ្លួនកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋក្នុងខេត្ត។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានថ្លែ​ង​អំ​ណ​រ​គុ​ណ​ ឯកឧត្តមអភិបាលខេត្ត តែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខរបស់កងកម្លាំង ព្រមទាំ​ង​បា​​ននាំយកគ្រឿងឧបភោគបរិភោគ និងថ​វិកា​មកឧប​ត្ថម្ភដល់​កង​ក​ម្លាំ​ង​ជា​ប​ន្ត​ប​ន្ទា​ប់​ធ្វើ​ឱ្យ​ក​ង​កម្លាំងមានទឹកចិត្តខិតខំបំពេញការងារការពារសន្តិសុខ សុវត្ថិភាពនៅទូទាំងខេត្តព្រះសីហនុ ឱ្យមានភាពសុខសាន្ត។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកថវិការបស់សម្ដេចតេជោចំនួន១​ម៉ឺ​ន​ដុ​ល្លា​ស​ហរដ្ឋអាមេរិក ឧបត្ថម្ភជូនដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើ​ម្បី​ជា​ការលើកទឹកចិត្ត ៕

ដោយ៖ ងូ សុមុនី

No comments:

Post a Comment

Pages