តំណាងស្នងការនាំយក សម្ភារៈនិងថវិការ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​ ជូនសព នាយនគរបាលពលី - គេហទំព័រ សារព័ត៌មាន អិនវ៉ាយខេ ញូស៍
គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

តំណាងស្នងការនាំយក សម្ភារៈនិងថវិការ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​ ជូនសព នាយនគរបាលពលី



ខេត្តកំពង់ចាម ៖ នៅព្រឹក​ថ្ងៃទី០៨ ខែមករា​ ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់ឲ្យ​លោកវរសេនីយ៍ឯក អុឹម ឃឿន អធិការនគរបាលស្រុកកោះសូទិន ដឹកនាំលោក-លោកស្រី អធិការរង លោក-លោកស្រី នាយ នាយរងផ្នែក និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៨ នាំយកបច័យព្រមទាំងសម្ភារៈមួយចំនួន​របស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការនគរបាលជាតិ​ រួមមាន៖ បច្ច័យ​មួយចំនួន​ អង្ក​, ទឹកផ្លែឈើ,​ មី,​ ទឹកសុទ្ធ​ សរុបជាថវិកាចំនួនៈ ១,៦៨០,០០០រៀល ដេីម្បី​ចូលបុណ្យសព លោកវរសេនីយ៍ទោ​ សុីម យុទ្ធា អត្តលេខ: ២៤៨៥២ ឋានៈ អធិការ​រង​ នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន ដែលបានទទួលមរណៈភាព ក្នុងជន្មាយុ ៥៤ឆ្នាំ កាលពីថ្ងៃទី០៥ ខែមករា​ ឆ្នាំ២០២២ វេលាម៉ោង៤.០០នាទី ដោយរោគាពាធ នៅវត្តវិសុទ្ធមគ្គ ស្ថិតនៅភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។*


បច្ចុប្បន្នៈ សពត្រូវបានក្រុមគ្រួសារធ្វើបុណ្យ៧ថ្ងៃ នៅភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន​ ខេត្តកំពង់ចាម តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ៕









 

No comments:

Post a Comment

Pages