ឯកអគ្គរដ្ឋទូតឥណ្ឌា៖ កម្ពុជាជាមិត្តជិតស្និទ្ធ និងត្រៀមជួយកងយោធពលខេមរភូមិន្ទតាមតម្រូវការជាក់ស្តែង - គេហទំព័រ សារព័ត៌មាន អិនវ៉ាយខេ ញូស៍
គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

ឯកអគ្គរដ្ឋទូតឥណ្ឌា៖ កម្ពុជាជាមិត្តជិតស្និទ្ធ និងត្រៀមជួយកងយោធពលខេមរភូមិន្ទតាមតម្រូវការជាក់ស្តែង

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ​នៅព្រឹកថ្ងៃទី២៤ មីនានេះ បាន​ទទួលជួប​ពិភាក្សា​ការ​ងារជាមួយលោកជំទាវ បណ្ឌិត ដេវយ៉ានី ឃូប្រ៊ាហ្គឺដេ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា នៅអគ្គបញ្ជាការដ្ឋាន។


ក្នុងជំនួបពិភាក្សានោះក៏មានវត្តមាន លោកវរសេនីយ៍​ឯក​ វ៉ារ៉ាដាន​ គូម៉ា​ (Varadan ​Kumar​ ) នាយ​ការិយាល័យ​អនុព័ន្ធយោធា​ឥឥណ្ឌាប្រចាំ​កម្ពុជា​ ដែល​មាន​និវេសន​ដ្ឋាន​នៅ​ទី​ក្រុង​ហា​ណូយ​ ប្រទេស​វៀត​ណាម ផងដែរ។


លោកជំទាវបណ្ឌិត ដេវយ៉ានី ឃូប្រ៊ាហ្គឺដេ បានថ្លែងអំណរគុណនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ដែលបានអនុញ្ញាតទទួលជួបពិភាក្សាការងារ ហើយបានអបអសាទរ និងគាំទ្រដល់កងយោធពលខេមរភូមិន្ទ ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពលើកទី១៩ សម្រេចបានលទ្ធផលផ្លែផ្កា។


លោកជំទាវឯកអគ្គរដ្ឋទូត បានលើកឡើងពីកិច្ចសហប្រតិបត្តិការជិតស្និតរវាង​កង​ទ័ព​ប្រទេសទាំង​ពីរ​ កម្ពុជា-ឥណ្ឌា ពិសេសលើជំនាញ​ប្រតិបត្តិការ​រក្សា​សន្តិភាព ហើយតទៅថ្ងៃខាងមុខ ឥណ្ឌាបានត្រៀមជាស្រេច ក្នុងការឆ្លើយតបចំពោះតម្រូវការនានារបស់កងយោធពលខេមរភូមិន្ទ និងស្នើពិនិត្យលទ្ធភាពក្នុងការបង្កើតស្ថានអនុព័ន្ធយោធាឥណ្ឌានៅកម្ពុជា។


ក្នុងកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ វង្ស ពិសេន បានជម្រាបជូនលោកជំទាវបណ្ឌិតឯកអគ្គរដ្ឋទូតឥណ្ឌា ពីស្ថានភាពបច្ចុប្បន្នដែលបញ្ហាប្រឈមជំងឺកូវីដ១៩មានភាពធូរស្រាល និងឈានទៅបើកដំណើរការសេដ្ឋកិច្ចប្រទេសឡើងវិញ។


នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា ភាពធូរស្រាលនៃការឆ្លងរាលដាលជំងឺកូវីដ១៩នេះ មិនមែនជារឿងចៃដន្យនោះទេ គឺអាស្រ័យដោយមានការដឹកនាំពូកែ បុិនប្រសប់ និងផ្លាស់ប្តូរគ្រប់យុទ្ធវិធី ទាន់សភាពការណ៍ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គួបផ្សំនឹងការចូលរួមពីមន្ត្រីរាជការ ប្រជាពលរដ្ឋ និងការឧបត្ថម្ភគាំទ្រពីបណ្តាប្រទេសជាមិត្ត។ 


ពាក់ព័ន្ធលើទំនាក់ទំនង នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានលើកឡើងពីចំណងការទូតរវាងប្រទេសទាំងពីរ ដែលមានរយៈពេល ៧០ ឆ្នាំមកហើយ ក្នុងនោះលើកិច្ចសហប្រតិបត្តិការយោធា ឥណ្ឌាបានជួយឧបត្ថម្ភទាំងសម្ភារ ថវិកា ពិសេសការបណ្តុះបណ្តាលកងយោធពលខេមរភូមិន្ទ ឲ្យក្លាយជាកងទ័ពមានសមត្ថភាពបំពេញបេសកកម្មក្រោមក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិ។


នាយឧត្តមសេនីយ៍ បានលើកឡើងពីការពិចារណានៅក្នុងការស្នើបើកស្ថានអនុព័ន្ធយោធាឥណ្ឌានៅកម្ពុជា និងសិក្សាជាមួយស្ថាប័នជំនាញពាក់ព័ន្ធ អំពីតម្រូវការនានារបស់កងយោធពលខេមរភូមិន្ទ ដើម្បីស្នើសុំឱ្យឥណ្ឌាបន្តជួយឧបត្ថម្ភ៕









No comments:

Post a Comment

Pages