មេកន្ទុយលេខ វៀតណាម.ថៃដុះស្លែ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន - គេហទំព័រ សារព័ត៌មាន អិនវ៉ាយខេ ញូស៍
គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

មេកន្ទុយលេខ វៀតណាម.ថៃដុះស្លែ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

 


ខេត្តកោះកុង ៖ មេកត់កន្ទុយលេខខុសច្បាប់វៀតណាម - ថៃ ម្នាក់ ជ្រកក្រោមស្លាកឆ្នោតឡូតូសៀងហៃ ដែលបើកស៊ីសងហ៊ោកញ្ជ្រៀវអនាធិប តេយ្យ នៅចំនុចកែងច្រមុះជ្រូក ខាងកើតផ្សារដងទង់ ត្រូវកម្លាំងសមត្ថកិច្ចចុះបង្ក្រាប ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ។

សមត្ថកិច្ចបានឲ្យដឹងថា ការចុះបង្ក្រាបកត់ឆ្នោត.កន្ទុយលេខខាងលើ ដោយបានការចង្អុរបង្ហាញពីលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិ ធីពីលោក វ៉ៃ ភិរម្យ ព្រះរាជអាជ្ញារង  ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុង បានដឹកនាំកម្លាំងជំនាញអធិ ការដ្ឋាន និងកម្លាំងប៉ុស្តិ៍រដ្ឋបាលដងទង់ បានចុះបង្ក្រាបទីតាំងកត់ឆ្នោតដោយគ្មានច្បាប់អនុញ្ញាតមួយកន្លែង  នៅចំនុចខាងកើតផ្សារដងទង់ កែងច្រមុះ ជ្រូក ស្ថិតក្នុងភូមិ៣ សង្កាត់ដងទង ក្រុងខេមរៈភូមិន្ទ ។

លោកអធិការបានឲ្យដឹងទៀតថា ការចុះប្រតិបត្តិការបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមខាងលើនេះ
បានឃាត់ខ្លួនម្នាក់ ឈ្មោះ ជា ហ្គេវជូ ភេទស្រី អាយុ៥៧ឆ្នាំ មុខរបលក់ដូរជាម្ចាស់បើកទីតាំងកត់ឆ្នោតមកអធិការដ្ឋាន ។
*វត្ថុតាងដកហូតរួមមាន៖
- ក្រដាស់កត់កន្ទុយលេខឆ្នោតវៀតណាម ០២ដុំចំនួន១០៧សន្លឹក (លទ្ធផល)
-ត្រាឆ្នោតថៃចំនួន០៤
-ត្រាឆ្នោតវៀតណាមចំនួន០២
-ត្រាថ្ងៃខែឆ្នាំចំនួន០២ 
-កន្ទុយឆ្នោតចំនួន០១ដុំ
-ម៉ាសុីនគិតលេខ០១
-បុិច០៣ដើម
-ប្រដាប់កឹបក្រដាស់០១
-សន្លឹកកន្ទុយឆ្នោតដកហូតពីរក្នុងការបូប០១ដុំ ស្មើរ៤៤សន្លឹក 
-ក្រដាសប្រាក់
• (លុយឆ្នោត) ៦៨១,០០០៛ 
• (លុយរកសុី) ១,៩៨២,៥០០៛ 
• (លុយដុល្លា) ១០០$ 
• (លុយបាត)   ២០បាត
បច្ចុប្បន្នបានកសាងសុំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្តតាមនីតិវិធី ៕

No comments:

Post a Comment

Pages