ឈ្មួញដុះស្លែ ឈ្មោះ ធា កំពុងសំរុកដឹកឈើចេញពីព្រៃឡង់ខត្តក្រចេះចូលដីខេត្តកំពង់ចាមភ្លូកទឹកភ្លូកដី លោក អ៊ូ សុខុន នាយសង្កាត់រដ្ឋបាលព្រៃឈើស្ទឹងត្រង់ បែជារក្សាភាពស្ងៀមស្ងាត់ - គេហទំព័រ សារព័ត៌មាន អិនវ៉ាយខេ ញូស៍
គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

ឈ្មួញដុះស្លែ ឈ្មោះ ធា កំពុងសំរុកដឹកឈើចេញពីព្រៃឡង់ខត្តក្រចេះចូលដីខេត្តកំពង់ចាមភ្លូកទឹកភ្លូកដី លោក អ៊ូ សុខុន នាយសង្កាត់រដ្ឋបាលព្រៃឈើស្ទឹងត្រង់ បែជារក្សាភាពស្ងៀមស្ងាត់




 ខេត្តកំពង់ចាម ៖ តាមប្រភពច្បាស់ការណ៍បានអោយដឹងថា ស្ទើជារៀងរាល់យប់ឈ្មួញដឹកឈើខុសច្បាប់ដុះស្លែឈ្មោះធា បានប្រើរថយន្តសាំយ៉ុងកែឆ្នៃដឹកឈើ ចំនួន០៣ គ្រឿង ផ្ទុកឈើប្រហែល ០៦ ទៅ ០៧ ម៉ែតគូប ក្នុងមួយរថយន្ត សំរុកដឹកចេញពីព្រៃឡង់ខេត្តក្រចេះ មកចែកចាយក្នុងទឹកដីខេត្តកំពង់ចាម និងខេត្តមួយចំនួនទៀត ។ 
ប្រភពច្បាស់ការណ៍បានអោយដឹងទៀតថា ករណីដឹកឈើខុសច្បាប់បានយ៉ាងរលូនមិន រំខានដល់សមត្ថកិច្ចនិងជំនាញពាក់ព័ន្ធនេះត្រូវបានគេដាក់ការសង្ស័យថា ឈ្មួញឈើសែនពួកអស់លោកជំនាញត្រូវអស់ហើយ ជាពិសេសលោក អ៊ូ សុខុន នាយសង្កាត់រដ្ឋបាល ព្រៃឈើស្ទឹងត្រង់តែម្តង ។
តាមប្រភពបានរាយការណ៍ប្រាប់ថា ជាក់ស្តែងកន្លងទៅ មានអ្នកសារព័ត៌មានបានធ្វើដំណើរមកដល់ភូមិ ដីលើ ឃុំពាមកោះស្នាស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានឃើញឡានសាំយ៉ុងចំនួន ៣ គ្រឿងផ្ទុកឈើយ៉ាងច្រើន។ អ្នកសារព័ត៌មានក៏បានទូរស័ព្វទៅ ប៉ូលិសស្រុកស្ទឹងត្រង់ និង មេព្រៃស្រុកស្ទឹងត្រង់ដើម្បីអន្តរាគមន៍ចុះបង្ក្រាប ប៉ុន្តែមន្ត្រីជំនាញទាំងនោះ លើកហើយ ធ្វើជានិយាយឆ្លើយតបមកថាស្ដាប់គ្នាមិនសូវច្បាស់ហើយក៏ខលបន្តទៀតខលលែងចូល ។ 

ពាក់ព័ន្ធនិងសកម្មភាពឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ខាងលើនេះលោក អ៊ូ សុខុន នាយសង្កាត់រដ្ឋបាលព្រៃឈើស្ទឹងត្រង់ យើងមិនអាចសុំការបកស្រាយបានទេ ដោយតេទៅចូលជាច្រើនលើក ប៉ុន្តែលោកពុំលើកទូរស័ព្ទ ។

ជាមួយសកម្មភាពខុសច្បាប់នេះ មជ្ឈដ្ឋានប្រជាពលរដ្ឋសំណូមពរទៅ លោក ប្រាក់ ណូម៉ា នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ចាម និង លោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាថ្នាក់លើ ជួយពិនិត្យមើលកូនចៅនិងមានវិធានការផង ៕



No comments:

Post a Comment

Pages