រុស្ស៊ីថាអ៊ុយក្រែនបង្កើតព័ត៌មានក្លែងក្លាយ ក្រោយអ៊ុយក្រែនចោទថាយោធារុស្ស៊ីបានទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យកុមារនៅទីក្រុងMariupol! - គេហទំព័រ សារព័ត៌មាន អិនវ៉ាយខេ ញូស៍
គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

រុស្ស៊ីថាអ៊ុយក្រែនបង្កើតព័ត៌មានក្លែងក្លាយ ក្រោយអ៊ុយក្រែនចោទថាយោធារុស្ស៊ីបានទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យកុមារនៅទីក្រុងMariupol!

 


  វិមានក្រឹមឡាំង ៖ ប្រទេសរុស្ស៊ីបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការអះអាងរបស់អ៊ុយក្រែន ដែលថា យោធារុស្ស៊ីបានទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យកុមារក្នុងទីក្រុង Mariupol គឺជា “ព័ត៌មានក្លែងក្លាយ” ព្រោះអគារនេះគឺជាអតីតមន្ទីរពេទ្យសម្ភព ដែលត្រូវបានទាហានកាន់កាប់ជាយូរមកហើយ។

លោក Dmitry Polyanskiy អនុតំណាងអចិន្ត្រៃយ៍ទីមួយរបស់រុស្ស៊ី ប្រចាំអង្គការសហប្រជាជាតិបាននិយាយនៅលើ Twitter ថា “នោះជាប្រភពនៃការករកើត ព័ត៌មានក្លែងក្លាយ”។

លោក Polyanskiy បានបញ្ជាក់ថា ប្រទេសរុស្ស៊ីបានព្រមានកាលពីថ្ងៃទី៧ ខែមីនាថា មន្ទីរពេទ្យនេះត្រូវបានប្រែក្លាយទៅជាទីតាំងយោធា ដែលទាហានអ៊ុយក្រែនយកធ្វើជាកន្លែងបាញ់អាវុធចេញយូរមកហើយ។

គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានចោទប្រកាន់រុស្ស៊ីថាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ បន្ទាប់ពីមន្ត្រីអ៊ុយក្រែននិយាយថា យន្តហោះរុស្ស៊ីបានទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យកុមារកាលពីថ្ងៃពុធ៕


No comments:

Post a Comment

Pages