ជនស៊ីវិលអ៊ុយក្រែនរាប់មុឺននាក់មិនអាចភៀសខ្លួនចេញពីទីក្រុង Mariupol បានចំពេលមានការឡោមព័ទ្ធរបស់រុស្ស៊ី! - គេហទំព័រ សារព័ត៌មាន អិនវ៉ាយខេ ញូស៍
គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

ជនស៊ីវិលអ៊ុយក្រែនរាប់មុឺននាក់មិនអាចភៀសខ្លួនចេញពីទីក្រុង Mariupol បានចំពេលមានការឡោមព័ទ្ធរបស់រុស្ស៊ី!

 



ម៉ារីយូប៉ូល ៖ យោងតាមអាជ្ញាធរបានឱ្យដឹងថា ជនស៊ីវិលរាប់ម៉ឺននាក់មិនអាចចាកចេញពីទីក្រុង Mariupol របស់អ៊ុយក្រែនបានទេកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីវាត្រូវបានឡោមព័ទ្ធដោយកងកម្លាំងរុស្ស៊ី ខណៈដែលអន្តរជាតិស្នើឲ្យមានបទឈប់បាញ់។


ឧបនាយករដ្ឋមន្ត្រីអ៊ិយក្រែនលោកស្រី Iryna Vereshchuk បានផ្តល់ព័ត៌មានលម្អិតនៅក្នុងសន្និសីទសារព័ត៌មានថា ការជម្លៀសដែលធ្វើឡើងក្នុងរយៈពេលពីរថ្ងៃចុងក្រោយពីច្រករបៀងមនុស្សធម៌នៅក្នុងទីក្រុងត្រូវបានរាំងស្ទះ។ ខណៈដែលជនស៊ីវិល 60,000 ត្រូវបានជម្លៀសចេញក្នុងទិសដៅនៃ Poltava ក្នុងតំបន់ Sumi ហើយប្រហែល 3,000 នាក់ត្រូវបានដឹកជញ្ជូនទៅកាន់តំបន់សុវត្ថិភាពពី Izyum ។


លោកស្រីបន្តថា "ជនស៊ីវិលប្រហែល 20,000 នាក់ផ្សេងទៀត ត្រូវបានជម្លៀសចេញពី Bucha, Hostomel និង Irpin និងតំបន់ផ្សេងទៀតនៃរដ្ឋធានី Kyiv ។


មកដល់ពេលនេះ យ៉ាងហោចណាស់ជនស៊ីវិល 549 នាក់ត្រូវបានសម្លាប់ និង 957 នាក់បានរងរបួសនៅក្នុងប្រទេសអ៊ុយក្រែនចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមរុស្ស៊ីនៅថ្ងៃទី 24 ខែកុម្ភៈ កន្លងមកនេះ៕

No comments:

Post a Comment

Pages