ក្រុងសៀមរាបប្រកាសបិទខ្ទប់បណ្តោះអាសន្នរយៈពេល ១សប្តាហ៍ ចាប់ពីថ្ងៃទី១១ខែកញ្ញានេះតទៅ - គេហទំព័រ សារព័ត៌មាន អិនវ៉ាយខេ ញូស៍
គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

ក្រុងសៀមរាបប្រកាសបិទខ្ទប់បណ្តោះអាសន្នរយៈពេល ១សប្តាហ៍ ចាប់ពីថ្ងៃទី១១ខែកញ្ញានេះតទៅ

 


 សៀមរាប៖ រដ្ឋបាលក្រុងសៀមរាបបានប្រកាសបិទខ្ទប់បណ្តោះអាសន្នរយៈពេល១ សប្តាហ៍ ចាប់ពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២១នេះតទៅ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

លោក នួន ពុទ្ធារ៉ា អភិបាលក្រុង សៀមរាប បានឱ្យដឹងនៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះថា រដ្ឋបាលខេត្តសៀមរាប សម្រេចបិទខ្ទប់ទីតាំងភូមិសាស្ត្រក្រុងសៀមរាប ទាំងមូលជាបណ្តោះអាសន្ន រយៈពេល១សប្តាហ៍ គិតចាប់ពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះតទៅ។លោកបន្តថា ដោយសារ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខេត្តសៀមរាបហាក់មានសភាពកើនឡើងនូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ តាមរយៈការពិនិត្យវាយតម្លៃឃើញថា ទីតាំងដែលជាហានិភ័យប្រឈមខ្លាំងនឹងការចម្លងជំងឺកូវីដ១៩ គឺនៅតាមបណ្តាផ្សារ និងទីកន្លែងជួបជុំមួយចំនួនដែល មិនចាំបាច់។

លោកបន្តទៀតថា ក្រុមការងារ នៅតាមសង្កាត់ទាំង១២ ក្នុងក្រុងសៀមរាប បានត្រៀមខ្លួនរួចជាស្រេច ក្នុងការអនុវត្តន៍បទបញ្ជារបស់រដ្ឋបាលខេត្ត និងបានផ្សព្វផ្សាយជូនប្រជាពលរដ្ឋ និងម្ចាស់ទីតាំងអាជីវកម្មមួយចំនួនឱ្យបានដឹង និងចូលរួមតាមសេចក្តីសម្រេចខាងលើ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ១៩។

ព្រឹកម៉ិញឯកឧត្តមអភិ បាលលោកដឹកនាំកិច្ចប្រជុំផ្ទាល់ស្តីពីស្ថានភាពនៅក្នុងខេត្តយើង ឯកឧត្តមអភិបាលលោកសម្រេចបិទក្រុងសៀមរាប រយៈពេល១ សប្តាហ៍ ទី១គឺចង់បង្អាក់ការចលនា នានារបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយហានិភ័យការឆ្លងរីករាលដាល ដែលប៉ុន្មានថ្ងៃមកនេះយើងសង្កេតឃើញថាមានសភាពកើន បន្តិច ជាពិសេសប្រភពជាហានិភ័យ មានផ្សារ កន្លែងប្រមូលផ្តុំ ធ្វេសប្រហែស អ៊ីចឹងលោកអភិបាលសម្រេចដាក់វិធានការបន្ទាន់ ដើម្បីការពារបងប្អូនប្រជាពលរដ្ឋ ទី២ទុកលទ្ធភាពដល់ក្រុមការងារយើងដើម្បីដោះស្រាយបញ្ហាចំពោះមុខឱ្យមានប្រសិទ្ធភាព ទីតាំងនានា ត្រូវបានរៀបចំ ដើម្បីត្រៀមបិទខ្ទប់ហើយ អាជ្ញាធរទាំង១២សង្កាត់ បានចាប់ផ្តើមដំណើរការ តាំងពីថ្ងៃមក ដើម្បីផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋឱ្យបានយល់ដឹង។

សូមជម្រាបផងដែរថា យោងតាមទំព័រហ្វេសប៊ុក ឯកឧត្តមទៀ សីហា អភិបាលខេត្តសៀមរាប បានឱ្យដឹងថា ដោយសារស្ថាន ភាពកូវីដ-១៩ ក្នុងខេត្តសៀមរាប កាន់តែធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អាជ្ញាធរខេត្តពិតជាមិនចង់ដាក់ចេញនូវវិធានការដើម្បីទប់ស្កាត់ការរីករាលដាលនោះទេ តែដោយហេតុថាបងប្អូនប្រជាពលរដ្ឋ អាជីវករ មួយចំនួននៅតែមិនអនុវត្តវិធានរបស់សុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ទើបរដ្ឋបាលខេត្ត បានសម្រេចដាក់ចេញ៖ បម្រាមគោចរ, កំណត់តំបន់លឿងទុំ និងអនុវត្តការផាកពិន័យទៅលើបងប្អូនប្រជាពលរដ្ឋនៅតាមទីសាធារណៈ។

ក្នុងកាលៈទេសៈដ៏លំបាកនេះ ឯកឧត្តមបានស្នើឱ្យ បងប្អូនប្រជាពលរដ្ឋ អាជីវករគ្រប់ប្រភេទ យោគយល់ រួមគ្នាអនុវត្តវិធានសុខាភិបាល ឱ្យបានគ្រប់ៗគ្នា យើងនឹងការពារបាន និងអាចកាត់បន្ថយនៃការចម្លងកាន់តែមានប្រសិទ្ធភាព៕លោកអេង យូ


No comments:

Post a Comment

Pages