អ្នកតំណាងរាស្ត្រនៃរដ្ឋសភា និង ព្រឹទ្ធសភាមណ្ឌលកំពង់ចាមអញ្ជើញមកទទួលចាក់វ៉ាក់សាំ ងកូវីដ-១៩ដូសទី៣ - គេហទំព័រ សារព័ត៌មាន អិនវ៉ាយខេ ញូស៍
គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

អ្នកតំណាងរាស្ត្រនៃរដ្ឋសភា និង ព្រឹទ្ធសភាមណ្ឌលកំពង់ចាមអញ្ជើញមកទទួលចាក់វ៉ាក់សាំ ងកូវីដ-១៩ដូសទី៣

 


 កំពង់ចាម ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១--នៅសាលសន្និសីទសាលាខេត្តកំពង់ចាម នា ព្រឹកថ្ងៃសៅរ៍៥កើតខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ត្រូវនឹងថ្ងៃទី ១១ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍រដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ព្រមទាំង ឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្ត្រ នៃរដ្ឋសភា និងព្រឹទ្ធសភា មណ្ឌលកំពង់ចាម អញ្ជើញមកទទួលចាក់វ៉ាក់សាំងកូវីដ-១៩ អាស្រ្តាហ្សេនីកា (astrazeneca)ដូសទី៣ ឬដូសជំរុញដោយមានការអមដំណើរដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងអស់លោកជាថ្នាក់ដឹកនាំរបស់រដ្ឋបាលខេត្តផងដែរ។

យោងតាមរបាយការណ៍របស់សាលាខេត្តកំពង់ចាមបានឱ្យដឹងថា យុទ្ធនាការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្នុងក្របខ័ណ្ឌក្នុងខេត្តកំពង់ចាមគិតមកដល់ត្រឹមថ្ងៃសុក្រ៤កើតខែភទ្របទ ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ត្រូវនឹងថ្ងៃទី ១០ខែកញ្ញា ឆ្នាំ២០២១នេះ មន្រ្ដីរាជការ និងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋដែលមានអយុចាប់ពីអាយុ១២ឆ្នាំឡើងក្នុងខេត្តកំពង់ចាមចំនួន ៦៧២ ១៥១នាក់បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩គឺបានជាង៨២,៨០ភាគរយនៅតែប្រមាណតែជាង១៧ភាគរយប៉ុណ្ណោះនៃចំនួនប្រជាពលរដ្ឋក្នុងខេត្តដែលមានប្រជាពលរដ្ឋសរុប៨១២ ១៣២នាក់។

ការបិទបញ្ចប់យុទ្ធនាការចាក់វាក់សាំងកូដ-១៩ នៅទូទាំងខេត្តកំពង់ចាមនិងការបើកទីតាំងអចិន្ត្រៃយ៍ចាក់វាក់សាំងកូវីដ-១៩ នៅតាមមន្ទីរពេទ្យបង្អែកទាំង០៩កន្លងក្នុងខេត្តកំពង់ចាម ចាប់ពីថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២១។

រដ្ឋបាលខេត្តកំពង់ចាមសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ និងអ្នកមានបញ្ហាសុខភាព រួសរាន់មកពិភាក្សាជាមួយគ្រូពេទ្យជំនាញដើម្បីទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយស្ម័គ្រចិត្ត និងឥតគិតថ្លៃនៅតាមមន្ទីរពេទ្យបង្អែកទាំង០៩ ក្នុងគោលដៅចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈការចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីបង្កើតភាពស៊ាំ ទប់ទល់នឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

ចាប់ពីថ្ងៃ១២កញ្ញាឆ្នាំ២០២១នេះទៅរដ្ឋបាលខេត្តនិងធ្វើការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញជូនដល់ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តកំពង់ចាម ៕ដោយ ឆាយ ម៉ុត


No comments:

Post a Comment

Pages