អំណោយអាវចំនួន១៦០០អាវដែលជាអំណោយលោក មាស សុភា ប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ - គេហទំព័រ សារព័ត៌មាន អិនវ៉ាយខេ ញូស៍
គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

អំណោយអាវចំនួន១៦០០អាវដែលជាអំណោយលោក មាស សុភា ប្រគល់ជូនរដ្ឋបាលខេត្តព្រះវិហារ

 

ខេត្ត ព្រះវិហារ  ៖  នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ  លោក ប្រាក់  សុវណ្ណ អភិបាលខេត្តព្រះវិហារ បានទទួលអំណោយពីលោក ឈឿន មុនី អនុ ប្រធានថ្នាក់កណ្តាលក្រុមការងារចុះជួយ មូលដ្ឋានខេត្តព្រះវិហារ ដែលជាអំណោយ លោក  មាស  សុភា ទេស រដ្ឋមន្រ្តីប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ និងលោកស្រី  ។ 


 ពិធីនេះប្រព្រឹត្តទៅក្នុង គេហដ្ឋានអភិ បាលខេត្ត ស្ថិតនៅក្នុងភូមិកណ្ដាល សង្កាត់ កំពង់ប្រណាក ក្រុងព្រះវិហារ  និងមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត នាយករដ្ឋបាល ស្នងការរង ប្រធាន អនុប្រធានមន្ទីរ ជាច្រើនរូប។


  ក្នុងឱកាសនោះ លោក ឈឿន មុនី បាននាំយកពាក្យផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោក មាស សុភា ជូនដល់ថ្នាក់ដឹកនាំក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ ។  លោកបានណែនាំក្នុងរដូវរងានេះថា  សូមបងប្អូនថែរក្សាសុខភាព អនាម័យឲ្យបានខ្ជប់ខ្ជួន ពាក់អាវក្រាសៗ ព្រោះរដូវរងាអាចធ្វើឲ្យមានជំងឺដូចជាជំងឺផ្ដាសសាយ ផ្ដាសសាយធំជាដើម ត្រូវចូលរួមអនុវត្ត ៣កុំ ៣ការពារឲ្យបានទៀតទាត់និងគ្រប់ពេលវេលា។ 


ឆ្លើយ តបនឹងអំណោយដ៏សប្បុរសនេះ 

លោក  ប្រាក់ សុវណ្ណ បានថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅដល់លោកអនុប្រធានក្រុមការចុះជួយខេត្ត ពិសេស ចំពោះ លោកទេសរដ្ឋមន្ត្រីដែលនាំយកអំណោយ សម្ភារៈដូចជាអាវ១៦០០ ផ្ដល់ជូនរដ្ឋបាលខេត្តនាពេលនេះ។ 


លោក  សុវណ្ណ  បានបន្ថែមទៀតថា  ទាំង នេះ សបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ ចូលរួមអំពីក្ដីកង្វល់របស់ប្រមុខ រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ ក៏ដូចជារដ្ឋបាលខេត្ត ។ លោកថា  អាវទាំងនេះពិតជាមានសារៈ សំខាន់ខ្លាំងណាស់ សម្រាប់សម្រួលដល់រដ្ឋបាលខេត្ត ដើម្បីផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ  ដែល  កំពុងខ្វះខាត គ្មានទីពឹង នៅតាមបណ្ដាក្រុង/ស្រុក ក្នុងខេត្តព្រះវិហារ នារដូវរងានេះ  ៕ក្រសាំង










No comments:

Post a Comment

Pages