លោក ឧត្ដមសេនីយ៍ ទោ ឯម កុសល និង ក្រុម ការងារ នាំ យកទេយ្យវត្ថុ ទេយ្យទា ន និងអាវរងា គ្រឿងឧបភោគបរិភោគប្រគេនដល់ព្រះ សង្ឃ ដែលគង់នៅវត្ដឧបុលគិរី ហៅវត្តទួលសំបួរ - គេហទំព័រ សារព័ត៌មាន អិនវ៉ាយខេ ញូស៍
គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

លោក ឧត្ដមសេនីយ៍ ទោ ឯម កុសល និង ក្រុម ការងារ នាំ យកទេយ្យវត្ថុ ទេយ្យទា ន និងអាវរងា គ្រឿងឧបភោគបរិភោគប្រគេនដល់ព្រះ សង្ឃ ដែលគង់នៅវត្ដឧបុលគិរី ហៅវត្តទួលសំបួរ


ខេត្ត កំពង់ចាម  ៖  នៅព្រឹកថ្ងៃទី១០  ខែធ្នូ  ឆ្នាំ២០២១ លោក ឧត្ដមសេនីយ៍ ទោ  ឯម  កុសល  ស្នងការ នគរ បាល ខេត្ត កំពង់ចាម  និងក្រុមគ្រួសារ  និងថ្នាក់ដឹកនាំ  នៃស្នងការដ្ឋាននគរបាលខេត្ត កំពង់ចាម   បាននាំ យកទេយ្យវត្ថុ  ទេយ្យទាន  និងអាវរងា  គ្រឿងឧបភោគបរិភោគ មួយចំនួន   ដែលជាអំណោយរបស់ ដ៍ថ្លៃថ្លារបស់  លោក  នាយឧត្តមសេនីយ៍  សន្តិបណ្ឌិត  អគ្គស្នងការ នគរបាល ជាតិ  ប្រគេនដល់ព្រះ សង្ឃ ដែលគង់នៅវត្ដឧបុលគិរី  ហៅវត្តទួលសំបួរ  ស្រុកស្ទឹងត្រង់  និងចែកអំណោយជូនដល់ប្រជាពលរដ្ឋ ក្រីក្រ  ចាស់ជរា  មន្ត្រី សាលាឃុំ  មេភូមិ  ស្រ្តីមេម៉ាយ   កម្លាំង នគរបាល ប៉ុស្តិ៍  និងកម្លាំងប្រជាការពារ  ក្នុងឃុំទួលសំបួរ  ស្រុកស្ទឹងត្រង់  ។


អំណោយ ទាំងនេះរួមមាន  ៖  ថវិកា  អាវរងា  អង្ករ  មី  ទឹកក្រូច  ទឹក សុទ្ធ  គ្រឿង ឧបភោគបរិភោគ មួយចំនួន ផ្សេងទៀត  សរុប ជា ថវិកា ទាំងអស់ចំនួន   ១៣,៩៨៩, ០០០រៀល  ។ 


បន្ទាប់ពីប្រគេនទេយ្យទានចប់  លោក ឧត្ដមសេនីយ៍ ទោ  ឯម  កុសល  និងក្រុម  ការងារ ថ្នាក់ ខេត្ត ឆ្លៀតពេល បន្ត ចុះត្រួតពិនិត្យ   លូបង្ហូទឹក  នៅចំណុចស្ពានឈេីក្បាលភូមិស្រែអំពៅ  ឃុំទួលសំបួរ  និងជួយឧបត្ថម្ភថវិកាចំនួន៦,០០០,០០០រៀល  សម្រាប់ ចូលរួម ក្នុងការសាងសង់នេះ  ផងដែរ  ៕,វណ្ណៈ
































No comments:

Post a Comment

Pages