ភ្ញៀវទេសចរជាង៥ម៉ឺននាក់ មកកម្សាន្ដឆ្លងឆ្នាំ សកលនៅតាមបណ្តោយឆ្នេរខ្សាច់ ក្នុងខេត្តព្រះសីហនុ - គេហទំព័រ សារព័ត៌មាន អិនវ៉ាយខេ ញូស៍
គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

ភ្ញៀវទេសចរជាង៥ម៉ឺននាក់ មកកម្សាន្ដឆ្លងឆ្នាំ សកលនៅតាមបណ្តោយឆ្នេរខ្សាច់ ក្នុងខេត្តព្រះសីហនុ


 ព្រះសីហនុ :ភ្ញៀវទេសចរដែលបានមកកម្សាន្ដសម្រាប់ឆ្លងឆ្នាំសកល២០២១-២០២២ ដោយភ្ញៀវបានបោះ តង់ នៅ តាមបណ្តោយឆ្នេរខ្សាច់ និងតាមបណ្ដាកោះនានា ក្នុងខេត្ដព្រះសីហនុ ដើម្បីរង់ចាំឆ្លង ឆ្នាំ សកល មាន ចំនួនច្រើនកុះករ ដែលសរុបចំនួន ៥២ ៧១៧ នាក់ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ។ នេះបើយោងតាម របាយការណ៍ របស់ មន្ទីរ ទេសចរណ៍ខេត្តព្រះសីហនុ។

បើតាមមន្ទីរទេសចរណ៍ខេត្ដបានឱ្យដឹងថា សម្រាប់ថ្ងៃបុណ្យឆ្លងឆ្នាំសកល២០២១-២០២២ ភ្ញៀវទេសចរសរុប ៥២ ៧១៧នាក់ កើនឡើង ៤៣,០៦ភាគរយ ក្នុងនោះ ភ្ញៀវជាតិ មានចំនួន ៤៩ ០៣៥នាក់ កើនឡើង ៣៨,៩៩ភាគរយ និងភ្ញៀវបរទេសមានចំនួន ៣ ៦៨២ នាក់ កើនឡើង ១៣៤,៥២ភាគរយ ។  ចំពោះ ភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តា កោះនានា ក្នុង ខេត្តព្រះសីហនុ មានចំនួន ២ ១៤៩ នាក់ កើនឡើង ០,៤៥ភាគរយ ក្នុងនោះភ្ញៀវជាតិ មាន ចំនួន ១ ៩៧៣ នាក់ កើនឡើង ៦,៦៤ភាគរយ និងភ្ញៀវបរទេសមានចំនួន ១៧៦នាក់ ថយចុះ ៣៧,៨០ ។ ចំណែក ភ្ញៀវទេសចរមកកម្សាន្តតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានា មានចំនួន ៥០ ៥៦៨ នាក់ កើនឡើង ៦៥,១៣ភាគរយ ក្នុងនោះ ភ្ញៀវជាតិមានចំនួន ៤៧ ០៦២ នាក់ កើន ឡើង ៦០,៧៤ភាគរយ និងភ្ញៀវបរទេសមានចំនួន ៣ ៥០៦នាក់ កើនឡើង ១៦០,៦៦ ភាគរយ។

ជាមួយគ្នានេះ គណៈបញ្ជាការឯកភាពខេត្ត ព្រះសីហនុ បានដាក់ចេញនូវវិធានការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ដោយមានកម្លាំងសមត្ថកិច្ចធ្វើការចេញល្បាត និងឈរជើងនៅតាមចំណុចគោលដៅ សំខាន់ៗ ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ដើម្បីធានាសន្តិសុខ សុវត្ថិភាពជូនភ្ញៀវទេសចរនៅតាម បណ្តោយ ឆ្នេរសមុទ្រ និងតាមទីសាធារណៈនានា ជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេស ចរជាតិ-បរទេសក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ប្រកបដោយសុវត្ថិភាព ។ 

  លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានបញ្ជាក់ថា បុណ្យ ឆ្លងឆ្នាំសកល២០២១- ២០២២ នៅខេត្តព្រះសីហនុ ភ្ញៀវទេសចរបានកក់ផ្ទះសំណាក់ និង សណ្ឋាគារ នៅតាមដងផ្លូវធំៗក្នុងក្រុងព្រះសីហនុពេញទាំងអស់ ក៏ប៉ុន្តែដោយឡែក សម្រាប់ បឹងហ្គាឡូ នៅតាមបណ្តាកោះវិញ ក៏ត្រូវបានភ្ញៀវកក់ទុកពេញអស់ ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ កន្លងមក។ លោកប្រធានមន្ទីរបន្ដថា នៅតាមបណ្តោយឆ្នេរខ្សាច់មាត់សមុទ្រ ភ្ញៀវទេសចរបាននាំគ្នាបោះតង់ ឬក្រាលកន្ទេលពេញ ដើម្បីរង់ចាំឆ្លងឆ្នាំសកលនៅក្រុង ខេត្ត ព្រះសីហនុ ប្រ កបដោយសុវត្ថិភាព ៕






No comments:

Post a Comment

Pages