ការិយាល័យប្រឆាំងគ្រឿងញៀន ចុះសហការ នគរបាលស្រុកព្រៃឈរឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធនិងសារធាតុញៀន - គេហទំព័រ សារព័ត៌មាន អិនវ៉ាយខេ ញូស៍
គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

ការិយាល័យប្រឆាំងគ្រឿងញៀន ចុះសហការ នគរបាលស្រុកព្រៃឈរឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធនិងសារធាតុញៀន


 ខេត្តកំពង់ចាម ៖ ជនសង្ស័យ ៣ នាក់ ត្រូវបានឃាត់ខ្លួនរួមនិងវត្ថុតាងមួយចំនួន នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ ។

លោកឧត្តមសេនីយ៍ទោ ឯម​ កុសល ស្នងការនគរបាលខេត្តកំពង់ចាម​ បានអោយដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម និងដោយបានការអនុញាតិពីលោក សាន សុភៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ឋាន: ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាប ករណី ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ០១ករណី (ដោយប្រេីវិធានញុះញង់) និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ប្រុស÷

   ១.ឈ្មោះ គង់ គីម ភេទប្រុស អាយុ ២៧ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិទ្រមុខទី២ ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម  ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០៥កញ្ចប់ ។

លោកឧត្តមសេនីយ៍ស្នងការ បានអោយដឹងថា ក្រោយមកក៏មានមុខសញ្ញាប្រើប្រាស់ថ្នាំញៀនបានទូរស័ព្ទមកទិញថ្នាំញៀនពីជនសង្ស័យខាងលើ ភ្លាមនោះសមត្ថកិច្ចយើងបានបន្តធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ទៀត÷

   ២.ឈ្មោះ ប្រាក់ សុភាព ហៅ វិត ភេទប្រុស អាយុ ៣៦ឆ្នាំ ជាតិខ្មែរ មុខរបរ ជាងជួសជុលរថយន្ត មានទីលំនៅភូមិតាំងត្រពាំង ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

   ៣.ឈ្មោះ ខៀវ រតនា ភេទប្រុស អាយុ ៣៤ឆ្នាំ ជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិល្វា ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

ករណីនេះដកហូតវត្ថុតាងរួមមាន÷ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០៥កញ្ចប់ ទូរស័ព្ទដៃចំនួន ០៤គ្រឿង និងឧបករណ៍សម្រាប់ថ្នាំញៀនចំនួន ០១សម្រាប់ ។


បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបាននគរបាលជំនាញ កំពុងចងក្រងសំណុំរឿងតាមនិតិវិធីបញ្ជូនទៅតុលាការ ៕,វណ្ណៈ


No comments:

Post a Comment

Pages