យប់នេះ សម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែន នឹងអញ្ជើញទទួលវ៉ាក់សាំងដែលជាជំនួយរបស់ប៉ូឡូញ ៣០ម៉ឺនដូស នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ - គេហទំព័រ សារព័ត៌មាន អិនវ៉ាយខេ ញូស៍
គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

យប់នេះ សម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែន នឹងអញ្ជើញទទួលវ៉ាក់សាំងដែលជាជំនួយរបស់ប៉ូឡូញ ៣០ម៉ឺនដូស នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅយប់ថ្ងៃទី២៥ខែមករាឆ្នាំ២០២២នេះ នឹងអញ្ជើញទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា(AstraZeneca) ចំនួន៣០ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនប៉ូឡូញ ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ប្រទេសប៉ូឡូញ គឺជាប្រទេសទី៧ហើយ ក្នុងចំណោមប្រទេសដែលបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រទេសកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។

តាមរបាយការណ៍ក្រសួងសុខាភិបាល មកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបជាង៤៣លានដូស បើគិតទាំងពីការបញ្ជាទិញដោយផ្ទាល់ និង ជំនួយរបស់ប្រទេសជាមិត្តតាមយន្តការទ្វេភាគី និងតាមយន្តការរបស់មជ្ឈមណ្ឌលកូវ៉ាក់។ ប្រទេសដែលបានផ្តល់ជំនួយវ៉ាក់សាំងមកកម្ពុជាកន្លងមក រួមមាន ដូចជា ចិន ជប៉ុន អាមេរិក អង់គ្លេស អូស្ត្រាលី និង ហូឡង់ ជាដើម៕

No comments:

Post a Comment

Pages