អាជ្ញាធរខេត្ត និង អគ្គិសនីកម្ពុជា បើកកិច្ចប្រជុំពិគ្រោះយោបល់លើផលប៉ះពាល់ គម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី ក្នុងស្រុកមុខកំពូល និង ស្រុកខ្សាច់កណ្តាល - គេហទំព័រ សារព័ត៌មាន អិនវ៉ាយខេ ញូស៍
គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

អាជ្ញាធរខេត្ត និង អគ្គិសនីកម្ពុជា បើកកិច្ចប្រជុំពិគ្រោះយោបល់លើផលប៉ះពាល់ គម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី ក្នុងស្រុកមុខកំពូល និង ស្រុកខ្សាច់កណ្តាល


កណ្តាល: ថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២២

នៅរសៀលថ្ងៃ៨រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទីទី២៥ ខែមករា ឆ្នាំ ២០២២ លោកណុប ដារ៉ា អភិបាលរងខេត្តកណ្តាល និង លោក ប្រាំង ជលសា អគ្គនាយករងអគ្គិសនីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើផលប៉ះពាល់ ក្នុងគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី ស្ថិតនៅក្នុង ស្រុកមុខកំពូល និង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ដោយបានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលស្រុកមុខកំពូល និងលោកអភិបាលស្រុកខ្សាច់កណ្តាល លោកមេឃុំ និងមន្ត្រីដែលពាក់ព័ន្ធជាច្រើនរូបផងដែរ។

លោក ប្រាំង ជលសា អគ្គនាយករងអគ្គិសនីកម្ពុជា បានមានប្រសាសន៍ថា ដើម្បីស្នើសុំអនុញ្ញាតគាំទ្រគម្រោងខ្សែបញ្ជូនអគ្គិសនី ៥០ គីឡូវ៉ុល ពីអនុស្ថានីយអគ្គិសនីខាងកើតភ្នំពេញ ទៅព្រំដែនឡាវ និង ដើម្បីអនុវត្តន៍គម្រោងសាងសង់ប្រព័ន្ធខ្សែបញ្ជូនថាមពលអគ្គិសនីជាតិខាងលើឱ្យបានបញ្ចប់ទៅតាមកាលកំណត់ និងបំពេញតម្រូវការថាមពលអគ្គិសនី នៅដើមឆ្នាំ ២០២៣ខាងមុខ សម្រាប់ផ្គត់ផ្គង់ជាពិសេសឱ្យទាន់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម អគ្គិសនីកម្ពុជា និងចាប់ផ្តើមអនុវត្តន៍ការងារសាងសង់ខ្សែបញ្ចូនខាងលើ ចាប់ពីដើមខែមករា ឆ្នាំ២០២២នេះតទៅ ។ ដូចនេះអគ្គិសនីកម្ពុជា សូមសំណូមពរដល់អាជ្ញាធរខេត្ត មេត្តាផ្ដល់ការគាំទ្រព្រមទាំង ជួយសម្របសម្រួលជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីពាក់ព័ន្ធ ផ្តល់នូវកិច្ចសហការដើម្បីឱ្យគម្រោងនេះសម្រេចបានដោយជោគជ័យ ។

លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានសំណូមពរដល់ខាងអគ្គីសនីកម្ពុជា ពេលដែលចុះទៅដល់មូលដ្ឋានសូមជួយបង្កលក្ខណៈនូវភាពងាយស្រួលដល់អាជ្ញាធរក្នុងការសម្របសម្រួលជាមួយប្រជាពលរដ្ឋ និងសូមពន្លឿនកិច្ចការងារនេះ ពិសេសថ្នាក់ភូមិ-ឃុំ ត្រូវបន្តពង្រឹងលើការសម្របសម្រួល ពេលដែលក្រុមការងារចុះទៅ ប្រកបដោយភាពរលូន៕ ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្ដាល) សម្រួលផ្សាយដោយ៖ dara


No comments:

Post a Comment

Pages