អ្នកញៀនល្បែងជល់មាន់និងអាប៉ោងចំនួន២៤នាក់ ត្រូវបានឃាត់ខ្លួន នៅស្រុកកោះសូទិន - គេហទំព័រ សារព័ត៌មាន អិនវ៉ាយខេ ញូស៍
គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

អ្នកញៀនល្បែងជល់មាន់និងអាប៉ោងចំនួន២៤នាក់ ត្រូវបានឃាត់ខ្លួន នៅស្រុកកោះសូទិន

 

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៤.០០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចាត់ឲ្យលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ចាត់តាំងកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកោះសូទិន និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបករណី បើក និងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់​ និងអាប៉ោង) នៅចំណុចមាត់ព្រែកសណ្ដាយ ស្ថិតនៅភូមិរកាកោងត្បូង  ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ 


ជាលទ្ធផលកម្លាំងនគរបាល បានបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន២៤នាក់ និងដកហូតវត្ថុតាងមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕




No comments:

Post a Comment

Pages