សង្វៀនមាន់ខុសច្បាប់មួយកន្លែងនៅក្រុងសៀមរាប អាជ្ញាធរនិងសមត្ថកិច្ចជំនាញមើលរំលង ទុកឪ្យលេងភ្លូកទឹកភ្លូកដី - គេហទំព័រ សារព័ត៌មាន អិនវ៉ាយខេ ញូស៍
គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

សង្វៀនមាន់ខុសច្បាប់មួយកន្លែងនៅក្រុងសៀមរាប អាជ្ញាធរនិងសមត្ថកិច្ចជំនាញមើលរំលង ទុកឪ្យលេងភ្លូកទឹកភ្លូកដី




 សៀមរាប៖ យោងតាមប្រភពពីប្រជាពលរដ្ឋនិងបណ្តាញសារព័ត៌មានមួយចំនួន បានអោយដឹងថា បនល្បែងជល់មាន់ ដែលមានទីតាំងស្ថិតនៅចំណុចភូមិបឹង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប បាននិងកំពុងតែបើកដំណើរការលេងជារៀងរាល់ថ្ងៃ ដោយភ្នាល់ដាក់លុយរាប់លានរៀលក្នុងមួយគូរៗក្នុងនោះដែលក្រុមអ្នកញៀនល្បែងជល់មាន់ខាងលើ បានប្រមូលផ្តុំគ្នាចូលទៅលេងពពាក់ពពូន ដោយមិនញញើតពីការជាប់ទោសទណ្ឌ ពិសេសមិនញញើតនិងការឆ្លងរីករាលដាលជំងឺកូដ១៩អូមីក្រុងបន្តិចសោះឡើយ។

ប្រភពខាងបានលើកឡើងថា?មូលហេតុដែលបនល្បែងជល់មាន់ខាងលើ ដំណើរការបានយ៉ាងរលូនបែបនេះនោះ?ទំនងអស់លោកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវថ្នាំសណ្តំឬត្រូវសំណែនរបស់ពពួកមេបនល្បែងជល់មាន់ខាងលើនេះអស់ហើយ ប្រភពខាងលើបានលើកឡើងទៀតថា?បើពពួកមេបនល្បែងជល់មាន់ខាងលើនេះ មិនដាក់ថ្នាំសណ្តំឬសែនសំណែនដល់អស់លោកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធទេ សូមកុំសង្ឃឹមថា បនល្បែងជល់មាន់ខាងលើនេះបានដំណើរការដោយរលូនបែបនេះអោយសោះ សាកមើលបើមិនសមត្ថកិច្ចទៅវ៉ៃខ្នោះគ្រប់ៗគ្នាឥលូវហ្នឹង។

ទាក់ទងនិងករណីកន្លែងល្បែងសុីសងខុសច្បាប់នេះដែរ មេប៉ុស្តិសង្កាត់ជ្រាវ ស៊ត់ សៃ និង អធិការក្រុងសៀមរាប លោក ដា ចំរើន អ្នកសារព័ត៌មានមិនអាចទាក់ទងសូមការបំភ្លឺលំអិតបាននោះទេ ដោយទូរស័ព្ទរបស់គាត់ ចុចចូលជាច្រើនដង តែមិនមានអ្នកលើកទទួលនោះ ។

ចំណែកលោកឧត្តមសេនីយ៍ តេង ចាន់ណាត ស្នងការនគរបាលខេត្តសៀមរាប បានប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទថា ខ្ញុំបានទទួលព័ត៌មាននេះពីបងប្អូនដែលតើ មិនអីទេចាំខ្ញុំមានវិធានការ ។
សូមបញ្ជាក់ផងដែលថា ក្រោយពីបានផ្តល់ព័ត៌មានជូន លោក តេង ចាន់ណាត ស្នងការខេត្តសៀមរាប ទាក់ទងនិងបទល្មើសល្បែងមាន់ជល់ខាងលើ ពេញមួយថ្ងៃគ្មានឃើញស្រមោលកម្លាំងសមត្ថកិច្ចក្រោមឱវាទណាមកទប់ស្កាត់និងបង្ក្រាបបនល្បែងជល់មានខាងលើនេះនោះទេ ករណីមិនហ៊ានបង្ក្រាបបនល្បែងជល់មាន់ខុសច្បាប់ខាងលើនេះត្រូវបានគេដាក់ការសង្ស័យថា ប្រហែលអាជ្ញាធរ និងសមត្ថកិច្ចជំនាញ ត្រូវថ្នាំសណ្តំឬសំណែនពីមេបនល្បែងជល់មាន់នេះអស់ហើយ មិនដឹង ។

មហាជនបានសំណូមពរដល់លោកទៀ សីហា អភិបាលខេត្តសៀមរាប សូមមេត្តាជួយចាត់វិធានការផ្លូវច្បាប់ ចំពោះបនល្បែងស៊ីសងខុសច្បាប់ខាងលើនេះ អោយខានតែបាន តាមបទបញ្ជារបស់ឯកឧត្តម នេត  សាវឿន អគ្គស្នងការនគរបាលជាតិ និងសម្តេចក្រឡាហោមសខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិសេសចូលរួមអនុវត្តន៌នូវវិធានការណ៌ របស់រាជរដ្ឋាភិបាលកម្ពុជានិងក្រសួងសុខាភិបាល ៣ការពារ៣កុំដើម្បីប្រយុទ្ធជំងឺកូវីដ១៩អូមីក្រុង និង អនុវត្តនូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទាំង៩យ៉ាងរបស់រាជរដ្ឋាភិបាលអោយបានមុឺងម៉ាត់ផងដែរ ៕








No comments:

Post a Comment

Pages