លោក អ៊ុន ចាន់ដា អញ្ជើញទៅពិនិត្យរូបសំណាក"ព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ"នៅភ្នំសន្ទុកដែលកំពុងកសាងជិតរួចរាល់ - គេហទំព័រ សារព័ត៌មាន អិនវ៉ាយខេ ញូស៍
គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

លោក អ៊ុន ចាន់ដា អញ្ជើញទៅពិនិត្យរូបសំណាក"ព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ"នៅភ្នំសន្ទុកដែលកំពុងកសាងជិតរួចរាល់

 



ខេត្តកំពង់ធំ_កំពង់ចាម ៖ នៅរសៀលថ្ងៃអាទិត្យទី៦ ខែមីនា ឆ្នាំ២០២២ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងមន្រ្តីក្រោមឱវាទរួមទាំងសហការី បានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃការកសាងរូបសំណាក "ព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ" ដែលកសាងឡើងអំពីថ្មភក់ មានទំងន់ប្រមាណជាង ៣០តោន ដោយមិនរាប់បញ្ចូលទំងន់បាឡាំង នៅភ្នំសន្ទុក ខេត្តកំពង់ធំ ។ 

សូមបញ្ជាក់ថា គិតមកដល់ពេលនេះរូបសំណាកជាប្រវត្តិសាស្ត្រខាងលើ សម្រេចការកសាងបានប្រមាណជាង៧០ ភាគរយ ហើយរដ្ឋបាលខេត្ត គ្រោងនឹងយកមកតំកល់នៅលើទឹកដីដ៏វិសិដ្ឋនាសួនច្បារមាត់ទន្លេមេគង្គ ក្រុងកំពង់ចាម នាឆាប់ៗខាងមុខ។


តាមប្រសាសន៍លើកឡើងរបស់ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អំពីប្រវត្តិនៃ បដិមាព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ គឺត្រូវបានសិក្សាដោយផ្អែកលើមូលដ្ឋាននៃរចនាបថចម្លាក់លោត នៃរចនាបថខ្មែរបុរាណ និងបានធ្វើការសំយោគរចនាបថបីបញ្ចូលគ្នា (១) រចនាបថបាពួន (២) រចនាបថអង្គរ និង(៣) រចនាបថបាយ័ន ។


ចំណែកបដិមាព្រះឥន្ទ្រ ត្រូវបានសិក្សាដោយកំណត់ទម្រង់ឥរិយាបថ "សន្តិភាព-ឈ្នះចម្បាំង តំណាងឱ្យសេចក្តីដឹងគុណចំពោះ"សន្តិភាព" គឺបច្ចុប្បន្នភាពនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ នៃសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាទទួលបានសុខសន្តិភាពបរិបូណ៌ ៕












No comments:

Post a Comment

Pages